ដាស់តឿនឲ្យហើយ! ទៅលេងកោះរ៉ុង ត្រូវប្រយ័ត្នឲ្យមែនទែនរឿងទាំង ៥ចំណុចនេះ

  • 2019-05-24 02:39:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 308

ចន្លោះមិនឃើញ

ភ្ញៀវ​ទេសចរ​មក​​កម្សាន្ត​កោះ​រ៉ុង មាន​ការ​កើន​ឡើង​ជា​លំដាប់​ទាំង​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ។ លក្ខណៈ​ពិសេស​ដ៏​ទាក់ទាញ​នៃ​តំបន់​ស្រស់​ត្រកាល​នេះ​ គឺ​ធម្មជាតិ ឆ្នេរ​ខ្សាច់​ស​ស្អាត ផ្ទៃ​ទឹក​ថ្លា​​ឆ្លុះ​ដូច​កញ្ចក់ ​បានធ្វើ​ឲ្យ​កោះ​ឋានសួគ៌​​នេះ​ ក្លាយ​ជា​ទី​វិស្សមកាល​​សម្រាប់​ភ្ញៀវ​មក​កម្សាន្ត​ឥត​ល្ហែ​នៃ​ខេត្ត​ព្រះ​សីហនុ។

07

ការ​មក​កម្សាន្ត​កោះឋាន​សួគ៌​នេះ ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​ត្រូវ​ប្រុង​ប្រយ័ត្ន​រឿង​មួយ​ចំនួន​។ នេះ​បើ​តាម​អ្នក​ស្រី រស់ គន្ធណុច​ម្ចាស់​ក្រុមហ៊ុន Koh Rong Dive Center ដែល​​បាន​អភិវឌ្ឍ​ទី​កម្សាន្ត​ជា​ច្រើន​នៅ​លើ​កោះ​ឋាន​សួគ៌​កោះរ៉ុង។

  • របស់​របរ​មាន​តម្លៃ គួរ​​រក្សា​នៅ​ទូ​សុវត្ថិភាព​នៅ​កន្លែង​ទទួល​ភ្ញៀវ​តាម​រីសត សណ្ឋាគារ ឬ​ផ្ទះ​សំណាក់ ដើម្បី​បង្កា​ការ​បាត់បង់​ដោយ​​ប្រការ​ផ្សេងៗ។

  • ចៀសវាង​ប៉ះពាល់​សត្វ​ឬ​វត្ថុ​ក្នុង​សមុទ្រ ដូចជា​ផ្កា​ថ្ម​ដែល​អាច​នាំ​គ្រោះថ្នាក់​។

  • ចៀសវាង​ដើរ​ផ្លូវ​វាង នៅ​ពេល​ដើរ​ទៅ​តាម​ភូមិ​​អ្នក​ស្រុក​ឬ​កន្លែង​ណា​មួយ​ដោយសារ​ធ្លាប់​មាន​ភ្ញៀវ​វង្វេង។

  • លាប​ប្រេង​ដូង (អាច​រក​បាន​ពី​បង​ប្អូន​លក់​ដូរ​តាម​ភូមិ) នៅ​ពេល​លំហែ​តាម​ឆ្នេរ​ ដោយសារ​អាច​មាន​សត្វ​ស៊ុក (Sandfly) ខាំ​នាំ​ឲ្យ​កើត​រមាស់ និង​កើត​គ្រុន​ក្តៅ។

  • ការ​ដើរ​ព្រៃ (កាន់​ឈើ​ធ្ងន់) ដើរ​បុក​ដី ដើម្បី​ផ្តល់​សញ្ញា​ដល់​សត្វ​ព្រៃ (ពស់) កុំ​ឲ្យ​មក​យាយី។

03

05

អត្ថបទ៖ ប៊ុណ្ណារ៉ា