ឆ្នាំនេះ កម្មវិធី​ SPARK ផ្ដោត​លើ​ប្រធាន​បទ “វិថី​ឆ្ពោះ​ទៅ​កាន់​ការ​ពង្រីក​អាជីវកម្ម​ប្រកប​ដោយ​ភាព​ជោគជ័យ"

  • 2019-05-24 03:25:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្វី​ទៅ​ជា​កម្មវិធី SPARK? កម្មវិធី​នេះ​មាន​ឈ្មោះ​ពេញ​ថា “SPARK.Phnom Penh” ដែល​ជា​គម្រោង​សកម្ម​មួយ ក្នុង​ចំណោម​គម្រោង​ទាំង​៤ ដែល​ស្ថិត​ក្រោម សហគមន៍​មិន​រក​ប្រាក់​ចំណូល INSPIRED.Cambodia ។​ SPARK. គឺជា​កម្មវិធី​ចែក​រំលែក គំនិត​តាម​ការ​និយាយ​ជា​សាធារណៈ និង​កិច្ច​ពិភាក្សា​តុ​មូល​ដែល​ត្រូវ​បាន​បង្កើត​ទ្បើង ដើម្បី​ធ្វើ ជា​វេទិកា​សម្រាប់​ជម្រុញ​ឲ្យ​យុវជន​បញ្ចេញ​នូវ​គំនិត​ច្នៃ​ប្រឌិត​ដែល​ជា​ដំណោះ​ស្រាយ​ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​ក្នុង​សង្គម​បច្ចុប្បន្ន​ហើយ​យើង​ក៏​ជម្រុញ​ឲ្យ​យុវជន​សហការ​គ្នា​ធ្វើ​ឲ្យ​គំនិត​ទាំង​នោះ​ចេញ​ជា​រូបរាង​មួយ​ពិត​ប្រាកដ។

កន្លងមក SPARK. ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ជោគជ័យ​ ៣​ លើក​រួច​មក​ហើយ​ ។ ទាំង​៣លើក​ មាន​វាគ្មិន​ពូកែៗ និង​សុទ្ធសឹង​ជា​អ្នក​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​សង្គម ដែល​វាគ្មិន​បាន​ផ្ដល់​ជា​កិត្តិយស​ដល់​កម្មវិធី SPARK កន្លង​មក​ដូច​ជា៖

- លើក​ទី​១៖ គឺ​លោក ខន  ឈុនដារ៉ា ជាស្ថាបនិក​របស់​ KOI Cambodia និង​​ Tube Cafe​​​ បាន​លើក​ទ្បើង​នៅ​សារ​មួយ​ចំនួន​នៅ​ក្នង​វគ្គ​កិច្ច​ពិភាក្សាតុមូល​របស់ SPARK. 1 ក្រោម​ប្រធាន​បទ “តើ​អ្នក​កំណត់​ភាព​ជោគជ័យ​របស់​អ្នក​ដោយ​របៀបណា?”។ ប្រធាន​បទ​ដដែល​នេះ​ក៏​មាន​ការ​ចូលរួម​ពី​ អ្នកនាង​ សុវត្ថាណា (DJ Nana) ផងដែរ។

- លើក​ទី២៖ លោក ជា ឡាំងដា ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់ BookMeBus ដែល​សម្រួល​ដល់​ការ កក់​សំបុត្រ ឡានក្រុង ទូក ផ្សេងៗ​របស់​អតិថិជន​ដោយ​អាច​កក់​តាមរយៈ​ Online បាន​យ៉ាងងាយ​ស្រួល។ លោកជា វាគ្មិន​ក្នុង​វគ្គ​កិច្ចពិភាក្សាតុមូល​ក្នុង SPARK.2 កាល​ពីខែ មីនា ឆ្នាំ ២០១៨ ក្នុង​ប្រធាន​បទ «សហគ្រិនភាព និង​ការ​ចាប់​ផ្ដើម​អាជីវកម្ម« ។

- លើក​ទី៣៖ លោក ធុល រឹទ្ធី  ជាស្ថាបនិក​នៃ Laptop ខ្មែរ ដំបូង​បង្អស់​ឈ្មោះ​ថា KOOMPI ។ លោកជា វាគ្មិន​កិត្តិយស​នៅ​ក្នុង​វគ្គកិច្ច​ពិភាក្សា​តុមូល​ក្នុង​កម្មវិធី SPARK.3 កាលពី ខែ វិច្ឆិកា​កន្លង​ទៅ ក្រោម​ប្រធានបទ «បញ្ញា​សិប្ប​និមិត្ត និង​ការងារ​នាពេល​អនាគត» ។

- លើក​ទី៤៖ ឆ្នាំ​២០១៩​នេះ តើ​ប្រធាន​បទ​ក្នុង​កម្មវិធី SPARK. 4 គឺ​ជា​អ្វី?ឆ្នំា​នេះ​ផ្ដោត​លើ “វិថី​ឆ្ពោះ​ទៅកាន់​ការ​ពង្រីក​អាជីវកម្ម​ប្រកប​ដោយ​ភាពជោគជ័យ" ឬ ‘‘The Pathway to Successfully Expand Your Business”។

ដូច្នេះ​ប្រសិន​បើ​ប្រិយមិត្ត​ចាប់​អារម្មណ៍​លើ​ប្រធាន​បទ​ខាង​លើ​នេះ កុំ​ភ្លេច​ចូលរួម​នៅ​វិទ្យាស្ថាន​បច្ចេក​វិទ្យាកម្ពុជា (ITC) នា​ថ្ងៃ​ទី ២ មិថុនា ឆ្នាំ​២០១៩ វេលាម៉ោង ៩ព្រឹក​ដល់​ម៉ោង​៥ល្ងាច។ 

ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​នឹង SPARK 4 សូម​ចូល​មក​នៅ​ទី​នេះSPARK 4  

អត្ថបទ៖ ប៊ិន ប៊ុណ្ណា