ស៊ូ​ជាមួយ​អាមេរិក​លែង​រួច CEO ក្រុមហ៊ុន ZTE ប្រកាស​ដើរ​ចេញ​ពី​តំណែង

  • 2019-05-24 04:45:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ពេល​ជាង ៣ ខែ​ សង្រ្គាម​ផ្នែក​សេដ្ឋកិច្ច​រវាង​សហរដ្ឋអាមេរិក​និង​ចិន បាន​បង្ក​ការ​រាំងស្ទះ​សង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន ZTE រហូត​ដល់​ថ្នាក់​រដ្ឋាភិបាល​អាមេរិក​ប្ដឹងផ្ដល់​ឲ្យ​ក្រុមហ៊ុន​យក្ស​មួយ​នេះ​ត្រូវ​បង់​ប្រាក់​ពិន័យ​ដល់​ទៅ ១ ពាន់​លាន​ដុល្លារ។

ជុំវិញ​បញ្ហា​នេះ​ក៏​នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​ជា​ច្រើន​តំណែង​របស់ ZTE ត្រូវ​បង្ខំ​ចិត្ត​លាលែង​ពី​តំណែង ក្នុង​នោះ​ក៏​រួម​មាន​ទាំង​ CEO លោក Cheng Lixin បាន​ដាក់​ពាក្យ​ប្រកាស​ដើរ​ចេញ​ជា​ផ្លូវការ។ សេចក្តី​ប្រកាស​នេះ​ធ្វើ​ឡើង​ក្រោយ​ចេញ​ពាក្យ​លា​ឈប់​ពី​សមាជិក​អតីត​ក្រុមប្រឹក្សាភិបាល ១៤ រូប និង​ប្រភព​មិន​ទាន់​ផ្លូវការ​ក៏​សង្កត់​ធ្ងន់​ថា​ ក្រុមហ៊ុន​នឹង​តែងតាំង​លោក Xu Ziyang ជា CEO ថ្មី។

បញ្ជាក់​ថា​លោក Lixin បាន​ចូល​មក​បម្រើការ​ឲ្យ ZTE នា​ថ្ងៃ​ទី ១៨ ឧសភា ឆ្នាំ ២០១០ ក្នុង​តំណែង​ជា​ប្រធាន​គ្រប់គ្រង ZTE North America និង​កាន់កាប់ ZTE USA នា​ខែ​មេសា ឆ្នាំ ២០១៧ រហូត​ឡើង​​តំណែង​ជា​បន្តបន្ទាប់​ដល់​នាយកប្រតិបត្តិ​ក្រុមហ៊ុន​ទាំង​មូល។

លទ្ធផល​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក បាន​ជួយ​ឲ្យ ZTE ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៥ ក្នុង​សហរដ្ឋអាមេរិក ប៉ុន្តែ​ដោយ​សារ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​ទាំង​ពីរ គ្រប់​យ៉ាង​ក៏​ផ្តើម​មាន​ការ​ប្រែប្រួល​យ៉ាង​គំហុក៕

អានអត្ថបទ:

ប្រភព៖ Gizchina   អត្ថបទ៖ កៅ រក្សា