ការស្ទង់មតិបង្ហាញថា Esports នៅប្រទេសជប៉ុនកំពុងដើរលើផ្លូវត្រូវ
- 2019-05-24 08:20:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការស្ទង់មតិបង្ហាញថា Esports នៅប្រទេសជប៉ុនកំពុងដើរលើផ្លូវត្រូវ
ចន្លោះមិនឃើញ
ពីមុនមនុស្សភាគច្រើននៅប្រទេសជប៉ុនបានចាត់ទុក Esports មិនមែនជាកីឡាពិតប្រាកដទេ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ កីឡាអេឡិចត្រូនិកមានភាពវិជ្ជមានច្រើន។
ការស្ទង់មតិមួយបានបង្ហាញថា ៤៣%នៃមនុស្ស ២ ០០០នាក់នៅប្រទេសជប៉ុនដែលត្រូវបានស្ទង់មតិបង្ហាញថា esports កំពុងដើរផ្លូវជាកីឡាពិតប្រាកដ ហើយពួកគេជឿថា កីឡាសម័យទំនើបនេះនឹងកាន់តែល្បីល្បាញខ្លាំងឡើង។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត Japan Times។
ដើមឆ្នាំ២០១៩នេះ កំណើនបានកើនឡើង៧.៤%ពីឆ្នាំ២០១៨ដោតសាររតែការខិតខំប្រឹងប្រែងរបស់ភាគពាក់ព័ន្ធនឹងហ្គេមរាប់បញ្ចូលទាំងស្ថាប័នកីឡាអេឡិចត្រូនិកជប៉ុន(JESU) និងសកម្មភាពប្រកួតផ្សេងៗជាច្រើន។
ក្នុងចំណោមដែលត្រូវបានស្ទង់មតិមានទាំងយុវជនដែលគិតថា esports នឹងកាន់តែរីកធំ។ ក្នុងនោះមនុស្សប្រហែលជា៥៨.១%ចន្លោះអាយុ១៨ទៅ២៩ឆ្នាំ និង៦០.៨%អាយុ៣០ឆ្នាំឡើងសុទ្ធតែជឿថា នឹងរីកចម្រើនខ្លាំង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ ៤០%អាយុចន្លោះ៤ទៅ៦០ឆ្នាំក៏មានគំនិតបែបនេះដែរ។
ទោះបីជាយ៉ាងណា ក្នុងចំណោមអ្នកស្ទង់មតិ៦៥.៧%នៅតែគិតថា ការលេងតាមបែបម៉ាស៊ីនបច្ចេកវិទ្យាមិនមែនជាទម្រង់កីឡាឡើយ។ ជាង៣០%មានអារម្មណ៍ថា esports មិនរួមចំណែកច្រើនដល់កាយសម្បទាឡើយ ហើយតិចតូចគិតថា មិនល្អដល់ការសិក្សា។
ប្រទេសជប៉ុនក៏មានសកម្មភាពប្រកួតកីឡាអេឡិចត្រូនិកច្រើនដែរ។ ជាពិសេសនៅខែតុលា ខាងមុខនេះកីឡាប្រភេទនេះក៏នឹងលេចមុខក្នុងមហោស្រពកីឡាថ្នាក់ជាតិដែលគ្រោងរៀបចំនៅ Ibaraki ទីក្រុងតូក្យូ។
ការស្ទង់មតិនេះចង់បង្ហាញថា តើកីឡានេះអាចក្លាយជាកីឡាមួយដែលដាក់ឲ្យប្រកួតផ្លូវការក្នុងព្រឹត្តិការណ៍អូឡាំពិក២០២០នៅប្រទេសជប៉ុនទេ?