Wenger បង្ហើប​ថា​ ខ្លួន​វិល​ចូល​ពិភព​បាល់ទាត់​វិញ តែ​អាច​នឹង​មិន​​ធ្វើ​ជា​គ្រូ​បង្វឹក​ទេ

  • 2019-05-24 11:18:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់ការ​ទូទៅ​ក្លឹប​ Arsenal លោក Arsene Wenger បាន​លើកឡើង​ប្រាប់​សារព័ត៌មាន​អង់គ្លេស​ BBC ថា​ លោក​ត្រៀម​ខ្លួន​ហើយ​ក្នុង​ការ​ប្រឡូក​ចូល​ក្នុង​ពិភព​បាល់ទាត់​វិញ ប៉ុន្តែ​ប្រហែល​មិន​ទទួល​យក​ការងារ​ជា​គ្រូ​បង្វឹក​ទៀត​ទេ។

លោក​បាន​និយាយ​ថា​៖ " អ្នក​នឹង​ឃើញ​ខ្ញុំ​ម្ដង​ទៀត​នៅ​ក្នុង​ពិភព​បាល់ទាត់ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​ ត្រលប់​មក​ជា​អ្នក​ចាត់ការ​ ឬ អត់​ទេ " ។

លោក​បាន​បន្ត​ថា​៖ " ខ្ញុំ​បាន​ធ្វើ​កិច្ចការ​ជា​ច្រើន​ក្នុង​ឆ្នាំ​នេះ ទោះ​វា​មិន​គួរ​ឲ្យ​កត់​សម្គាល់​ក៏​ពិត ប៉ុន្តែ​វា​ក៏​មិន​សូវ​តប់ប្រមល់​ដែរ ហើយ​ខ្ញុំ​ពេញ​ចិត្ត​នឹង​ធ្វើ " ។

លោក​បាន​បន្ថែម​ថា​៖ " បាល់ទាត់​ នៅ​តែ​ជា​ចំណង់ចំណូលចិត្ត​របស់​ខ្ញុំ។ ខ្ញុំ​នឹង​វិល​ត្រលប់​ក្នុង​ពេល​ឆាប់ៗ​នេះ ប៉ុន្តែ​ក្នុង​តួនាទី​អ្វី ខ្ញុំ​មិន​អាច​ប្រាប់​បាន​ទេ​ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ បុរស​ជនជាតិ​បារាំង​វ័យ ៦៩​ឆ្នាំ​រូប​នេះ បាន​បញ្ចប់​សករាជ​របស់​ខ្លួន​ក្នុង​ក្លឹប​ Arsenal កាល​ពី​ឆ្នាំ​មុន បន្ទាប់​ពី​ដឹកនាំ​អស់​រយៈពេល ២២​ឆ្នាំ៕

អាន​បន្ត​៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី