ក្នុង​រាជ្យ​ Elizabeth ទី២ អង់គ្លេស​មាន​នាយករដ្ឋមន្ត្រី​តែ​ ២​រូប​ប៉ុណ្ណោះ​ដែល​មិន​លាលែង​ពី​តំណែង

  • 2019-05-24 12:49:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ​ដែរ​ នាយករដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស​លោកស្រី Theresa May បាន​ប្រកាស​ថា​នឹង​លាលែង​តំណែង​នៅ​ថ្ងៃ​ទី ៧ ខែ​មិថុនា​ ឆ្នាំ២០១៩ ដែល​ធ្វើ​ឲ្យ​គាត់​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​មួយ​រូប​ទៀត​ហើយ​ ដែល​លាលែង​ពី​តំណែង។

ក្នុង​រាជ្យ​ព្រះ​មហាក្សត្រិយានី Elizabeth ទី ២ (ចាប់​ពី​ឆ្នាំ១៩៥២​មក) អង់គ្លេស​ឆ្លង​កាត់​នាយករដ្ឋមន្ត្រី​ចំនួន ១៤​រូប​ ប៉ុន្តែ​មាន​តែ​ ២​រូប​ប៉ុណ្ណោះ​ដែល​មិន​លាលែង​ពី​តំណែង។ នាយករដ្ឋមន្ត្រី​ទាំង​ពីរ​រូប​នោះ ទោះ​ជា​បញ្ចប់​អាណត្តិ​ក៏​ដោយ ក៏​ប៉ុន្តែ​ពួក​គាត់​ទាំង​ពីរ​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ថ្មី។

Sir Alec Douglas-Home (ឆ្វេង) និង​ John Major (ស្ដាំ)

នាយករដ្ឋមន្ត្រី​ទាំង​ពីរ​រូប​នោះ​គឺ៖

១. Sir Alec Douglas-Home (១៩៦៣-១៩៦៤)៖ លោក​ឡើង​បន្ត​ពី លោក​ Harold Mcmillan ដែល​បាន​លាលែង​តំណែង​នៅ​ឆ្នាំ១៩៦៣ ប៉ុន្តែ​លោក Alec បាន​ចាញ់​ការ​បោះឆ្នោត​ឆ្នាំ១៩៦៤។

២. John Major (១៩៩០-១៩៩៧)៖ លោក​បាន​ឡើង​បន្ត​ពី អ្នកស្រី​នាយករដ្ឋមន្ត្រី Margaret Thatcher នៅ​ឆ្នាំ១៩៩០។ លោក​បាន​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ១៩៩២ ប៉ុន្តែ​នៅ​អាណត្តិ​បន្ទាប់​ពោល​គឺ​នៅ​ឆ្នាំ១៩៩៧ លោក​បាន​ចាញ់​ លោក​ Tony Blair៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី