ប្រុងប្រយ័ត្នទាំងអស់គ្នា ភ្លៀងក៏ធ្លាក់ ផ្គររន្ទះ ខ្យល់កន្ត្រាក់ក៏មានរហូតដល់ដំណាច់ខែនេះ
- 2019-05-25 02:02:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុងប្រយ័ត្នទាំងអស់គ្នា ភ្លៀងក៏ធ្លាក់ ផ្គររន្ទះ ខ្យល់កន្ត្រាក់ក៏មានរហូតដល់ដំណាច់ខែនេះ
ចន្លោះមិនឃើញ
ក្រសួងធនធានទឹកឲ្យដឹងថារហូតដល់ដំណាច់ខែឧសភានេះបាតុភូតខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅបន្តគំរាមកំហែង ខណៈបរិមាណទឹកភ្លៀងនឹងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ និងរាយប៉ាយបានល្អជាងមុន។
ក្នុងសេចក្ដីជូនដំណឹងមួយចុះផ្សាយនៅថ្ងៃនេះ ក្រសួងធនធានទឹកឲ្យដឹងថាពីថ្ងៃទី២៥ ដល់៣១ ខែឧសភា ឆ្នាំ២០១៩ នេះ បរិមាណទឹកភ្លៀងនឹងធ្លាក់ពីមធ្យមទៅបង្គួរ និងរាយប៉ាយបានល្អទៀតផង។ ជាមួយគ្នានោះដែរនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាលអានមានភ្លៀងខ្លាំង។
ក្រសួងបន្តថារហូតដល់ដំណាច់ខែឧសភានេះ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្តការគំរាមកំហែងដដែល។ ក្រសួងបានស្នើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតនេះ៕