Messi ចង់​ឈ្នះ Copa del Rey បំបាត់​ភាព​ឈឺ​ចាប់​កាល​​នៅ Anfield

  • 2019-05-25 03:18:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi បាន​និយាយ​ថា គេ​ចង់​ឈ្នះ​ពាន Copa del Rey ជាមួយ​ Barcelona ដើម្បី បន្ធូរបន្ថយ​ការឈឺចាប់​នៃ​ការ​បរាជ័យ​ដោយ​សារ Liverpool ហើយ​វា​ក៏​ជា​ស្ថិត​ក្នុង​ចំណោម​​រឿង​អាក្រក់​នៃ​អាជីព​របស់​គេ​ផង​ដែរ។

និយាយ​ក្នុង​សន្និសីទកាសែត​ជា​លើក​ដំបូង​របស់​គេ​ក្នុង​រយៈពេល​៤​ឆ្នាំ កីឡាករ​វ័យ​៣១​ឆ្នាំ​​ថា គេ​នៅ​តែ​គិត​អំពី​​ការ​ប្រកួត​ចាញ់​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាល​ពី​ថ្ងៃ​ទី ៧ ខែ ឧសភា ពេល​ដែល​ហង្សក្រហម​​វាយ​បក​យក​ឈ្នះ ៤-០។ "ពួក​យើង​ទទួល​ការ​ឈឺ​ចាប់​ដោយ​សារ​វា។ ការ​ឈ្នះ​ពាន Copa del Rey នឹង​ក្លាយ​ជា​ផ្លូវ​ល្អ​បំផុត​សម្រាប់​បញ្ចប់​រដូវ​កាល"។ សម្ដី Messi។

កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​​ចង់​ឲ្យ​អ្នក​ចាត់​ការ Ernesto Valverde បន្ត​ដឹក​នាំ Barca។ ចំពោះ​ការ​ចាញ់​ Liverpool រូប​គេ​យល់​ថា ការ​ស្ដី​បន្ទោស​គួរ​តែ​ធ្លាក់​លើ​កីឡាករ Barcelona ទាំង​អស់ មិនមែន​គ្រូ​ទេ។ Barcelona​ និង​ត្រូវ​ប៉ះ Valencia នៅ​រាត្រី​នេះ​ម៉ោង​២​រំលង​អាធ្រាត្រ ផ្ដាច់ព្រ័ត្រ​ពាន Copa del Rey៕​​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម