ទុក្ខ​ជាន់​ទុក្ខ! ត​ទៅ​ថ្ងៃ​មុខ​ស្មាតហ្វូន Huawei ​លែង​ប្រើ microSD Card បាន​ទៀត​ហើយ

  • 2019-05-25 06:29:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ឥទ្ធិពល​នៃ​ការ​ហាមឃាត់​របស់​រដ្ឋាភិបាល​អាមេរិក​មក​លើ​​ Huawei នៅ​តែ​បន្ត​កើត​មាន ក៏​ជា​កត្តា​រុញច្រាន​ឲ្យ​ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន​មួយ​នេះ​ត្រូវ​ជួប​រឿង​ហ្មងសៅ​ពី​មួយ​ទៅ​មួយ​ឥត​ឈប់ឈរ។

ថ្មីៗ​នេះ​របាយការណ៍​​ពី​គេហទំព័រ 9to5Google បាន​ចុះ​ផ្សាយ​ថា​ Huawei ត្រូវ​បាន​​ដក​ឈ្មោះ​ចេញ​ពី​សាមជិក​នៃ SD Association ជា​ផ្លូវការ​ហើយ ពោល​គឺ​មាន​ន័យ​ថា​រាល់​បណ្តា​ផលិតផល​មិន​ថា​ស្មាតហ្វូន​និង​ Laptop របស់​ពួក​គេ​ទៅ​ថ្ងៃ​មុខ នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ SD ឬ microSD Card ទៀត​ឡើយ។

SD Association ​បាន​បញ្ជាក់​ដូច្នោះ​ថា​ក្រុមហ៊ុន Huawei ​ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​ពី​ក្រុម ឆ្លើយតប​ទៅ​នឹង​ការ​បញ្ជា​ដ៏​តានតឹង​របស់​ប្រធានាធិបតី​លោក Donald Trump ​ជុំវិញ​ការ​ហាមឃាត់​កិច្ច​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន។ នេះ​ពុំ​មែន​ជា​បញ្ហា​ទោល​នោះ​ទេ ទៀត​សោត​មាន​តាំង​ពី Google, ARM, Intel, Qualcomm និង Broadcom ដែល​ជា​ក្រុមហ៊ុន​យក្ស​ចាំ​ជួយ​ផ្គត់ផ្គង់​ផ្នែក​ទន់​និង​រឹង​ឲ្យ Huawei កាល​ពី​អតីតកាល បាន​សម្រេច​បញ្ចប់​កិច្ច​សហការ​តកន្ទុយគ្នា។

ជុំវិញ​ដំណោះស្រាយ​មិន​ទាន់​មាន​ការ​បង្ហើប​ឲ្យ​ជាក់ច្បាស់​នៅ​ឡើយ តែ​តាម​ដែល​ដឹង Huawei ក៏​នឹង​បន្ត​ដោះស្រាយ​ដូច​ការ​ច្នៃប្រឌិត OS ថ្មី​មក​ជំនួស Android ដោយ​ក្រុមហ៊ុន​ខ្លួន​ក៏​អភិវឌ្ឍ​រួច​ស្រេច​លើ​ប្រភេទ​កាត Nano Memory Card ដែល​មាន​ទម្រង់​តូច​ជាង microSD Card ​ហើយ​អាច​ជំនួស​ការ​ប្រើប្រាស់​ជា​ស្តង់ដារ​ក្នុង​ពេល​ខាង​មុខ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា