មិន​គួរ​ឱ្យ​ជឿ ​Barcelona ​ចាញ់ Valencia ​២-១ ​បាត់​ពាន Copa del Rey ​យប់មិញ​

  • 2019-05-26 00:47:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម FC Barcelona ​បាន​បាត់​ពាន​រង្វាន់ Copa del Rey ​ហើយ​កាល​ពី​យប់មិញ​នេះ ​ដោយ​ចាញ់​ក្រុម Valencia ​ក្នុង​លទ្ធផល ២-១ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​យប់មិញ​នេះ។

​លេង​នៅ​យប់មិញ​នេះ ​ក្រុម Barcelona ​ដាក់​មិន​ពេញ​ជើង​ឡើង​។ ជា​លទ្ធផល​នៅ​ត្រឹម​វគ្គ​ទី​១​ប៉ុណ្ណោះ Valencia ​អាច​នាំ​មុខ​ក្រុម Barca ​បាន​ដល់​ទៅ​២​គ្រាប់​ទៅ​ហើយ ​ដោយ Gameiro ​នាទី​២១​និង Rodrigo ​នាទី​៣៣។ ​លទ្ធផល​រក្សា ២-០ ​នេះ​រហូត​ដល់​ចប់​តង់​១​តែ​ម្ដង។ ឈាន​ជើង​ចូល​តង់​ទី​២ ​ក្រុម​អ្នក​មាន​បុណ្យ​បាន​ព្យាយាម​វាយ​បក​វិញ​ដែរ រហូត​បាន​១​គ្រាប់​ដោយ Messi ​នៅ​នាទី ៧៣ ​ហើយ​លទ្ធផល​ក៏​ចប់​នៅ​ត្រឹម ២-១ ​នេះ​ដែរ។

ក្រុម Valencia ​ឈ្នះ​យប់មិញ​នេះ ​គឺ​ជា​ការ​ឈ្នះ​ពាន Copa del Rey ​លើក​ទី​៨​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​នេះ។ ការ​ឈ្នះ​លើក​ចុង​ក្រោយ​របស់​ពួកគេ​ធ្វើ​បាន​នៅ​ឆ្នាំ​២០០៨៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម