សម្រស់ និង​សម្រែក​មិនធម្មតារបស់ ហ៊្សូសាណា​ ធ្វើឲ្យកក្រើកឆាករបស់ Battle of the Band Cambodia កាលពីយប់មិញ

  • 2019-05-26 02:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចដែលបានដឹងហើយថា កម្មវិធី Battle of the Band វគ្គផ្តាច់ព្រ័ត្របានប្រព្រឹត្តឡើងកាលពីយប់មិញនេះឯង។​ ក្រៅពីបេក្ខភាពប្រកួតទាំងបួនក្រុមយើងក៏ឃើញថា​មានក្រុមចម្រៀងជាច្រើនក្រុម​ ដូចជា ក្រុម Dark storm ក្រុម Suffer ​មក​ពី​ផលិត​កម្ម Seila Records ​ព្រម​ទាំង​លោក ​កង ពិសិដ្ឋ ​រួម​នឹង​សមាជិក​ក្រុម Coconut ​ក៏​ដូច​​ជា ​​​លោក Euan Gray ​បានបង្ហាញ​ការ​សម្ដែង​របស់​ខ្លួន​ជាមួយ​តារា​ចម្រៀង រ៉េត ហ្ស៊ូ​សាណា ​ធ្វើ​ឲ្យ​ទស្សនិកជន​បាន​ឃើញ ​យ៉ាង​ប្លែក​ភ្នែក​។​ យើងឃើញថាទាំងសម្រែក និងសម្រស់ដ៏​ក្លៀវក្លារបស់កញ្ញា រ៉េត ហ៊្សូសាណា បានញ៉ាំងឲ្យកម្មវិធីមានភាពគគ្រឹកគគ្រេងយ៉ាងអស្ចារ្យ។​ ចង់ដឹងថាសម្រស់ និងស្ទីលលេងខ្លួនរបស់ម្ចាស់បទ ឈប់ រូបនេះ​ឡូយកម្រិតណាមកទស្សនារូបភាពច្បាស់ខាងក្រោមទាំងអស់គ្នា។​

អត្ថបទ៖ ឃួន​ សុលីកា