ធ្លាយ​ចេញ​​លក្ខណៈ​សម្បត្តិ​កាមេរ៉ា​ទាំង​បី​គ្រាប់​លើ iPhone 11

  • 2019-05-26 03:03:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ត្បិត​ថា​យូរ​ខែ​ទៀត​ទើប iPhone ស៊េរី​ថ្មី និង iOS 13 ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ ប៉ុន្តែ​ប្រភព​ចំនួន​ពីរ​បាន​ចែក​រំលែក​ដំណឹង​សំខាន់ៗ​មួយ​​​ចំនួន​អំពី iPhone ជំនាន់​ថ្មី និង​ប្រព័ន្ធ​ប្រតិបត្តិការ​​ជំនាន់​ចុង​ក្រោយ​ផង​ដែរ។

ចាប់​ផ្ដើម​ជា​មួយ iPhone 11 គឺ​​វា​ដូច​គ្នា​នឹង​ដំណឹង​លេច​ចេញ​កន្លង​មក​ដែរ ដោយ​ iPhone ស៊េរី​ថ្មី​ទាំង​គូ​មាន​បំពាក់​អេក្រង់ OLED ទំហំ ៥,៨ អ៊ីញ និង ទំហំ ៦,៥ អ៊ីញ។ គួរ​សោក​ស្ដាយ​នោះ​គឺ​ស្នាម​ឆាក​នៅ​មិន​ផ្លាស់​ប្ដូរ​ទំហំ​នោះ​ឡើយ។

យ៉ាងណាក្ដី​ប្រភព​បាន​លើក​ឡើង​ថា​មុខងារ FaceID នឹង​មាន​សមត្ថភាព​ខ្លាំង​ជាង​មុន​លើ​ការ​ដោះ​សោ។ ឧទាហរណ៍​ដូច​ជា​អាច​ចំណាំ​ផ្ទៃ​មុខ​បាន​ក្នុង​ទំហំ​ធំ​ទូលាយ​ជាង​មុន។ រន្ធ​បំពង​សំឡេង​បែប​ Stereo ក៏​នឹង​មាន​សមត្ថភាព​ប្រសើរ​ជាង​មុខ​ផង​ដែរ។

អំពី​កាមេរ៉ា​វិញ iPhone ឆ្នាំ ២០១៩ នឹង​មាន​បំពាក់​កាមេរ៉ា​ ៣ នៅ​ខាង​ក្រោយ មួយ​ជា​កាមេរ៉ា​ធម្មតា, មួយ​ជា​កាមេរ៉ា Zoom និង​មួយ​ទៀត​ជា​កាមេរ៉ា Ultra-Wide។ កាមេរ៉ា​ទី​បី​នេះ​​ដើម​ឡើយ​ត្រូវ​មាន​មុខងារ​រក្សា​លំនឹង OIS ប៉ុន្តែ Apple បាន​សម្រេច​ទុក​ប្រើ​លើ iPhone ឆ្នាំ ២០២០។ ដូច​នេះ​មុខងារ OIS នឹង​មាន​តែ​នៅ​លើ​កាមេរ៉ា​មេ និង​កាមេរ៉ា Zoom ប៉ុណ្ណោះ។

ចំពោះ​កាមេរ៉ា Wide-Angle វិញ អាច​ផ្ដិត​យក​រូបភាព​ក្នុង​ទំហំ ១២០ ដឺក្រេ។ ទំហំ​នេះ​មិន​ធំ​ជាង​គេ​ណាស់​ណា​ឡើយ ប៉ុន្តែ​ក៏​មិន​តូច​ជាង​កាមេរ៉ា​របស់​គូ​ប្រជែង​ផ្សេង​ទៀត​ដែរ។ គួរ​ចាប់​អារម្មណ៍​នោះ​គឺ ភ្លើង LED នៅ​ខាង​ក្រោយ​នឹង​មិន​​ឡើង​ទំហំ​នោះ​ទេ ប៉ុន្តែ​នឹង​អាច​ជះ​​ពន្លឺ​បាន​​ភ្លឺ និង ធំ​ជាង​មុន។ ចំណែក​ឯ​កម្រាស់​នៃ​កាមេរ៉ា​នឹង​ស្ដើង​ជាង​មុន មិន​លៀន​ខ្លាំង​ដូច​មុន​ឡើយ។

ចំពោះ iOS 13 វិញ​គឺ​​នឹង​មាន​បន្ថែម​មុខងារ​ថ្មី​ដែល​ស្រដៀង​នឹង Dark Mode ហើយ​​មាន​សមត្ថភាព​ចាត់​ចែង​ RAM ល្អ​ប្រសើរ​ជាង​មុន។ ចំណែក​ការ Jailbreak ក៏​នឹង​ពិបាក​ជាង​មុន​ផង​ដែរ ជា​មួយ​ការ​ពង្រឹង​ប្រព័ន្ធ​ការពារ​ថ្មី៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង