បុរស​ចិន​​ចាក់​មិត្ត​រួម​បន្ទប់​១​កាំបិត​លេច​ជ្រៅ ក្រោយ​បបួល​ផឹក ត្រូវ​គេ​បដិសេធ

  • 2019-05-26 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ទាំង​២​នាក់​ដែល​ជា​មិត្ត​រួម​បន្ទប់​​នឹង​គ្នា​​នេះ ​បាន​ញ៉ាំ​អាហារ​ពេលល្ងាច​ជុំ​គ្នា និង ដោយ​មាន​ស្រាបៀ និង ស្រា​ផង។

រូបតំណាង

បុរស​ចិន​ទាំង​២​ធ្វើការ​ និង រស់​នៅ​ជុំ​គ្នា​ក្នុង​បន្ទប់​ជួល​​នៅ​សិង្ហបុរី។ ពួកគេ​ទើប​មក​រស់​នៅ​ជុំ​គ្នា​បាន​ប្រហែល​១​ខែ​ប៉ុណ្ណោះ។

ដោយ​ទទួល​ទាន​ទាំង​ស្រា និង ស្រាបៀ បុរស​ជនជាតិ​ចិន​ឈ្មោះ ចាវ ដុង (Zhao Dong) វ័យ​៤១​ឆ្នាំ បាន​បដិសេធ​លែង​ផឹក​បន្ត​នៅ​ពេល​មិត្ត​រួម​បន្ទប់​របស់​គាត់​យក​ស្រា​ស​១​ដប​ទៀត​មក​ផឹក។

លី យូបាវ (Li Yubao) អាយុ​៣១​ឆ្នាំ បាន​បង្ខំ​​លោក​ចាវ ឲ្យ​ផឹក​បន្ត​ រហូត​ដល់​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា នៅ​ពេល​ដែល​ចាវ​ព្យាយាម​បដិសេធ។ លី បាន​ចូល​ទៅ​ផ្ទះ​បាយ​ហើយ​ទាញ​កាំបិត​ចាក់ ចាវ​លេច​ពាក់​កណ្តាល​ដៃ​​ខាង​ឆ្វេង​លេច​ជម្រៅ​ប្រហែល ១៥​សង់ទីម៉ែត្រ។

រូបតំណាង

ចាវ​ ដុង គឺ​ជា​ជាង​ម៉ាស៊ីន​ ហើយ លី យូបាវ​គឺ​ជា​​អ្នក​បើក​ឡាន។ យោង​តាម​ប៉ូលីស ដំបូង​ឡើយ​ជន​រងគ្រោះ​មិន​បាន​ប្រាប់​​ទៅ​សមត្ថកិច្ច​ឡើយ ក្រោយ​​មក​បន្ទាប់​ពី​​​​​សម្រាក​ព្យាបាល​​នៅ​មន្ទីរពេទ្យ​អស់​រយៈ​ពេល​១២​ថ្ងៃ ដោយ​គ្មាន​លុយ​ទូទាត់​ថ្លៃ​ពេទ្យ ចាវ បាន​​រាយការណ៍​ពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង។ ​​

ទីបំផុត តុលាការ​សិង្ហបុរី​ទើប​​បាន​សម្រេច​កាត់​​ទោស​​កាល​ពី​ពេល​ថ្មីៗ​នេះ ដាក់​ពន្ធនាគារ​១០​ខែ ទៅ​លើ​ជន​បង្ក ដែល​​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ប្រហែល ១០ យប់​កាល​ពី​ថ្ងៃ​ទី ២៩ ខែ​មករា៕

អាន៖ ដឹង​ទេ​គ្រាន់​តែ​បុណ្យ​ទាន​ម្តងៗ ចិន​​ទាញ​​ចំណូល​​បាន​ជិត​ស្មើ​ GDP ​ប្រទេស​អាស៊ាន​២​ប​ញ្ចូល​គ្នា

អាន៖ ចិន​សង់​កប៉ាល់ ទីតានិចទី​២ ​ដូច​ខ្មោច​កប៉ាល់​ទីតានិច​បេះបិទ

ប្រភព៖ Asiaone   ប្រែ​សម្រួល៖ សុខ លាងហ៊ត