Sir Alex ​ចូល​ដឹក​នាំ​ក្រុម Man Utd ​វ័យ​ចាស់ ​នៅ​តែ​ខ្លាំង លេង​ល្អ ​ឈ្នះ Bayern ​៥-០​

  • 2019-05-27 01:22:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Sir Alex Fugerson ​បាន​ចូល​ខ្លួន​ជា​ថ្មី ដឹក​នាំ​ក្រុម​វ័យ​ចាស់​របស់​បិសាច​ក្រហម Manchester United ​កាល​ពី​យប់មិញ​នេះ ​ហើយ​លទ្ធផល​ក៏​ធ្វើ​បាន​ល្អ​ដែរ ឈ្នះ​ក្រុម​វ័យ​ចាស់ Bayern Munich ​ក្នុង​លទ្ធផល ៥-០។

នៅ​យប់មិញ​នេះ​ជា​ការ​ប្រកួត​រំលឹក​ខួប​២០​ឆ្នាំ ​នៃ​ការ​វាយ​បក​ចុង​ម៉ោង​សាហាវ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​រវាង​ក្រុម Man Utd ​និង Bayern Munich ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​។ គេ​សង្កេត​ឃើញ​ថា​វត្តមាន​របស់​លោក Sir Alex Fugerson ​នៅ​ Old Trafford ​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ដដែល​ពី​សំណាក់​អ្នក​គាំទ្រ។ ហើយ​អ្វី​ដែល​ពិសេស​ទៀត​នោះ កីឡាករ​វ័យ​ចាស់ Man Utd ​ទាំង​អស់​ក៏​លេង​បាន​ល្អ​ថែម​ទៀត។

ជាក់​ស្ដែង David Beckham ​កីឡាករ​វីរបុរស Man Utd ​នៅ​តែ​អាច​បញ្ជូន​បាល់​វែង​ៗ​បាន​ល្អ​ដដែល។ មាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ប្រៀប​ធៀប​ថា Bekcham ​វ័យ​៤៤​ឆ្នាំ​ហើយ ​ប៉ុន្តែ​នៅ​លេង​ល្អ​ជាង Ashley Young ​ទៅ​ទៀត។ ១​ក្រុម​ដែល​លេង​នៅ​យប់មិញ​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​រំភើប​ចិត្ត ​នឹង​នឹក​ឃើញ​កាល​គ្រា​ដែល Man Utd ​ជា​បិសាច​ធ្វើ​ឱ្យ​ក្រុម​ណា​ក៏​ឃើញ​ហើយ​ខ្លាច​ដែរ។ ខុស​ពី​បច្ចុប្បន្ន Man Utd ​ដែល​សល់​ត្រឹម​ឈ្មោះ​ប៉ុណ្ណោះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ