នាយករដ្ឋមន្ត្រីសិង្ហបុរី Lee ភ្ញាក់ផ្អើលនឹងព្រឹត្តិការណ៍ប្រកួត Esports Yio Game
- 2019-05-27 03:35:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្ត្រីសិង្ហបុរី Lee ភ្ញាក់ផ្អើលនឹងព្រឹត្តិការណ៍ប្រកួត Esports Yio Game
ចន្លោះមិនឃើញ
លោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong បានចាប់អារម្មណ៍ខ្លាំងចំពោះការប្រកួតកីឡាអេឡិចត្រូនិក Yio Game ដែលមានច្រើនប្រភេទវិញ្ញាសាសម្រាប់យុវជន និងសាធារណជនកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ។
នៅពេលលោកចូលរួមជាអធិបតីក្នុងពិធីប្រកួតនេះ លោក Lee បានរៀបរាប់ឲ្យដឹងថា ៖«ខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការប្រកួត Yio Game លើកដំបូងនេះ។ ទាំងយុវជន និងមនុស្សចាស់ច្រើនកុះករធ្វើជាសាក្សីនៅ Yio Chu Kang CC ព្រឹកនេះ។ ជនជាតិសិង្ហបុរីពិតជាស្រលាញ់ហ្គេមណាស់ ហើយមានពេលល្អលេងជាមួយគ្នា»។
លោកបានបន្តទៀតថា ព្រឹត្តិការណ៍ប្រកួតនេះប្រមូលផ្តុំអ្នកចូលចិត្តហ្គេមតាមប្រភេទខុសៗគ្នាជាច្រើនដូចជាប្រភេទវិញ្ញាសា Clash Royale និង Mobile Legends តាមទូរសព្ទជាដើមដែលជាហ្គេម ពិតប្រាកដដូច HADO និង Pokémon។ អ្នកមិនចេះលេងក៏អាចលេងបានព្រឹកនេះ។ វាពិតជាការប្រកួតប្រជែងដ៏អស្ចារ្យមែនសម្រាប់រីករាយទាំងអស់គ្នា៕