ដូណាល់ ត្រាំក្លាយជាមេដឹកនាំដំបូងគេបង្អស់ ដែលជួបព្រះចៅអធិរាជថ្មីរបស់ជប៉ុន

  • 2019-05-27 07:12:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​ក្លាយ​ជា​មេ​ដឹក​នាំ​អន្ដរជាតិ​ដំបូង​គេ​បង្អស់​ដែល​បាន​ចូល​ជួប​ជាមួយ​ព្រះ​ចៅអធិរាជថ្មី​របស់​ជប៉ុន Naruhito។

ប្រធានាធិបតី​អាមេរិក​ទី ៤៥ និង​ភរិយា Melania Trump បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​ដើម្បី​ចូល​ជួប​សម្ដែង​ការ​គួរ​សម​ជាមួយ​ព្រះ​ចៅ​អធិរាជ​ជប៉ុន​នៅ​ក្នុង​រាជវាំង​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ។ លោក​ដូណាល់ ត្រាំ បាន​ចាប់​ផ្ដើម​ទស្សនកិច្ច​ផ្លូវ​ការ​ដោយ​ការ​ចាប់​ដៃ​ព្រះ​ចៅ​អធិរាជ និង​សម្ដែង​អំណរគុណ​ចំពោះ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពី​អធិរាជ Naruhito និង​អធិរាជនី Masako។ ជាមួយ​គ្នា លោក​ត្រាំ បាន​សម្ដែង​ការ​សាទរ​ចំពោះ​ការ​ឡើង​គ្រង​របស់​ព្រះ​ចៅ​អធិរាជ និង​លើក​ឡើង​ថា​មនុស្ស​ជុំវិញ​ពិភពលោក​កំពុង​ជជែក​គ្នា​អំពី​រឿង​នេះ។

គួរ​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​ជា​ផ្លូវ​ការ​នេះ ព្រះចៅ​អធិរាជ និង​អធិរាជនី បាន​ប្រើប្រាស់​ភាសា​ជប៉ុន​សម្រាប់​ទំនាក់ទំនង​ជាមួយ​ប្រធានាធិបតី​អាមេរិក និង​ភរិយា​របស់​លោក ដោយ​មាន​អ្នក​បកប្រែ បើទោះ​បី​ជា ទ្រង់​ទាំង​ពីរ​ធ្លាប់​សិក្សា​ភាសា​អង់គ្លេស​នៅ​សកលវិទ្យាល័យ Oxford យ៉ាងណាក្ដី៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន