អាហារ​​បែប​ចិញ្ចើម​ផ្លូវចម្រុះ ឆ្ងាញ់ ប្លែក ជាង ២០តូប ត្រៀមសម្ពោធជាផ្លូវការនៅ​ផ្សារ​អ៊ីអន​ឆាប់ៗ

  • 2019-05-27 12:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​​បើក​បាន​​មួយ​រយៈ​ពេល​ធំ ធ្មេច​បើក​ផ្សារ​ទំនើប​អ៊ីអន​សែនសុខ​ដំណើរ​ការ​បាន​ ១​ឆ្នាំ។ ដើម្បី​អបអរ​ខួប ១ឆ្នាំ​​ឆាប់ៗ​ខាង​មុខ​នេះភោជនីយដ្ឋានអាហារចម្រុះ​ “Food Republic” ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី នឹង​មាន​​រៀប​ចំ​កម្មវិធី​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ជាន់ផ្ទាល់ដី​ក្នុង​ផ្សារ​ទំនើប​អ៊ីអន​សែន​សុខ​ថ្ងៃ ៣០ ឧសភា ចាប់ពីម៉ោង ២រសៀលទៅ។

ក្នុង​រយៈ​ពេល​មួយឆ្នាំ​មក​នេះ ឃើញ​ថា​ ផ្សារ​ទំនើបអ៊ីអន​សែនសុខ​ទទួល​បាន​ភ្ញៀវ​សរុបទាំង​ជាតិ​ និង​អន្តរជាតិ​ ប្រមាណ ជាង ១៣លាននាក់។ ស្រប​ជាមួយ​នឹង​ខួប ១ឆ្នាំ​​នេះភោជនីយដ្ឋានអាហារចម្រុះ​ “Food Republic”​ មាន​ជាអាហារ​​ច្រើន​ប្រភេទ​​ឆ្ងាញ់ៗរួម​​បញ្ចូល​គ្នា​ ប្រមាណ​ ២០​តូប​ ត្រៀម​បម្រើ​មិន​ឱ្យ​ខក​ចិត្ត​ឡើយ។ ក្នុង​នោះ​មានស្តង់លក់ម្ហូបអាហារចំនួន ១៣ ហាង Bar ចំនួន ៦ ដែលផ្តល់ជូននូវម្ហូបបែបកម្ពុជា ម្ហូបថៃនិងអាហារចិន ព្រម​ជាមួយ​នឹងអាហារជាច្រើនទៀត​នៅ "Food Republic”។

កាល​ពី​ឆ្នាំ​ ២០០៥ “Food Republic” បាន​បើក​សម្ពោធ​លក់ជាផ្លូវការដ៏ធំ​ជាងគេ​មួយ​នៅ​សិង្ហបុរី​ ហើយបាន​ប្ដេជ្ញា​ថា​នឹង​ផ្តល់​អាហារ​​តាម​បែបដង​ផ្លូវជាមួយ​នឹង​រសជាតិ​ឈ្ងុយឆ្ងាញ់ រីឯតម្លៃ​វិញសមរម្យបំផុតដល់អតិថិជន។ ចំណែក​ការ​រចនាផ្ទះបាយ​វិញ​ គឺ​មាន​ការ​ឌីហ្សាញ​យ៉ាង​ពិសេស​បំផុត គឺ​ច្នៃ​មាន​រួម​​បញ្ចូល​ជាមួយ​នឹង​ប្រភេទ​អាហារ​ជា​ច្រើន​​មុខ​ទៀត​ផង។ សព្វ​ថ្ងៃ​ “Food Republic” មាន​អាហារ ៥៥កន្លែង ក្នុងចំណោម​ ៧​ប្រទេស​ជុំវិញ​ពិភពលោក ហើយ​វាក៏​ជា​កន្លែង​លក់​ដំបូង​គេ​បំផុត​នៅ​កម្ពុជា​ផង​ដែរ។

នៅ "Food Republic" ក្រៅ​ពី​​ប័ណ្ណ​ទិញ​អាហារ​ ដែល​មាន​នៅ​មុខ​ច្រក​ចូល​ អតិថិជន​អាច​រក​ទិញ​ និង​គិត​ប្រាក់​លើ​កាត​​ប័ណ្ណ​អាហារ​​ "Food Republic" បាន​ដោយ​មិន​ចាំ​បាច់​ចំណាយ​លុយ​អំឡុង​ពេល​ទិញ​ទំនិញ​ក៏​បាន។

ចង់​ដឹង​មាន​ហាង​អាហារ​អ្វី​ខ្លះ​ ​មក​តាមដាន​ឈ្មោះ​ហាង​ទាំង ២០​ខាង​ក្រោម៖

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម