Uber ចេញ​មុខងារ Quiet Mode ត្រូវ​ចិត្ត​អ្នក​ធ្វើ​ដំណើរ​ចង់​បាន​ភាព​ស្ងៀមស្ងាត់

  • 2019-05-28 03:56:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ធ្វើ​ដំណើរ​ដែល​ប្រើប្រាស់​សេវាកម្ម​តាក់ស៊ី​របស់​ក្រុមហ៊ុន Uber ចាប់​ពី​ពេល​នេះ​ត​ទៅ​នឹង​ទទួល​បាន​មុខងារ​ដ៏​ពិសេស​មួយ ឲ្យ​ឈ្មោះ​ថា 'Quite Mode' ដែល​តម្រូវ​ឲ្យ​អ្នក​បើកបរ​នឹង​មិន​និយាយ​អ្វី​ទាំង​អស់ ពោល​គឺ​មាន​ភាព​ស្ងាត់ស្ងៀម​អំឡុង​ពេល​ធ្វើ​ដំណើរ។

ប្រធាន​ផ្នែក​ផលិតផលត​របស់ Uber លោក Aydin Ghajar បាន​ទម្លាយ​ហេតុផល​នៅ​ពី​ក្រោយ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​មុខងារ​ថ្មី​នេះ ក៏​ដោយ​សារ​ទទួល​បាន​ការផ្តល់​មតិ​ពី​អ្នក​ប្រើប្រាស់ ជា​ពិសេស​អតិថិជន​នារីៗ​រមែង​ជួប​អ្នក​បើកបរ​ដែល​ចូលចិត្ត​លេបខាយ​សម្តី រហូត​ដល់​ពេល​ខ្លះ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​មិន​មាន​សុវត្ថិភាព មិន​ខុស​ពី​អ្នក​ប្រើប្រាស់​បុរស​ក៏​ធ្លាប់​បាន​ជួប​អ្នក​បើកបរ​ដែល​មាន​ការ​និយាយ​ស្តី​មិន​សមរម្យ​ផង​ដែរ។

ដូច្នោះ​ហើយ​សម្រាប់​មុខងារ Quite Mode នឹង​កំណត់​បើក​ឲ្យ​ប្រើប្រាស់​ដំបូង​បង្អស់​នៅ​សហរដ្ឋអាមេរិក លើ​ឈុត​សេវាកម្ម​ Uber Black និង Uber Black SUV ដោយ​ទាំង​ពីរ​នេះ​ជា​សេវាកម្ម​មាន​តម្លៃ​ខ្ពស់​ជាង​សេវាកម្ម​ដទៃ។

ទៅ​ថ្ងៃ​មុខ​ក៏​រំពឹង​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​បណ្តា​ប្រទេស​ដទៃ​ទៀត​ផង​ដែរ ហើយ Quite Mode ​ក៏​ទំនង​ជា​ពង្រីក​ដល់​អ្នក​ប្រើប្រាស់​សេវាកម្ម Uber X ដូច​គ្នា។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា