Man City និង​ Bayern គឺ​ជា​ក្រុម​តែ​ពីរ​គត់​មក​ពី​ Top 5 Leagues ដែល​ឈ្នះ​ពាន​ធំ​ពីរ​

  • 2019-05-28 09:04:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្របខ័ណ្ឌ​បាល់ទាត់​ធំ​ៗ​របស់​អឺរ៉ុប​បាន​បិទ​រដូវ​កាល​របស់​ខ្លួន​ហើយ​ មុន​ពេល​ដែល​ត្រូវ​វិល​មក​វិញ​ជាមួយ​រដូវ​កាល​ថ្មី​នៅ​ខែ​សីហា​ខាង​មុខ។

សម្រាប់​លីគ​កំពូល​ទាំង​៥​ដែល​គេ​ស្គាល់​ថា​ European Top 5 Leagues គឺ​មាន​តែ​ Manchester City និង​ Bayern Munich ប៉ុណ្ណោះ​ដែល​លើក​ពាន​ធំ​ទាំង​ពីរ​នៅ​ក្នុង​ស្រុក គឺ​ពាន League និង​ Cup។​ City បាន​ឈ្នះ​ Premier League និង​ FA Cup ខណៈ​ Bayern Munich ឈ្នះ​ Bundesliga និង​ German Cup។​

ក្រៅ​ពី​នោះ​លីគ​នៃ​បណ្ដា​ប្រទេស​ផ្សេង​ៗ​នៅ​អឺរ៉ុប​ដែល​ឈ្នះ​ពាន​២​ដែរ​ មាន​ដូចជា៖ Ajax របស់​ហូឡង់​ឈ្នះ​លីគ​ Eredivisie និង​ KNVB Cup, ក្រុម​ Galatasaray របស់​តួកគី​ឈ្នះ​លីគ​ Super Lig និង​ Turkiye Kupasi, ក្រុម​ RB Salzsurg របស់​អូទ្រីស​ ឈ្នះ​លីគ​ Bundesliga និង​ Austrain Cup, ក្រុម Shakhtar Donetsk របស់​អ៊ុយក្រែន​ឈ្នះ​លីគ​ Premier League និង​ Ukrainian Cup។

ក្រុម​ Paok របស់​ក្រិក​ឈ្នះ​លីគ​ Super League និង​ Greek Cup, ក្រុម​ Slavia Prague របស់​ឆេក​ ឈ្នះ​លីគ First League និង​ Czech Cup, ចុងក្រោយ​គឺ Celtic របស់​ស្កុតឡែន​ ឈ្នះ​ Premiership និង​ Scottish Cup៕

ប្រភព៖ UEFA   អត្ថបទ៖ រ័ត្ន