Perez និយាយ​ចំ​ៗ​ថា​ Real អត់​ត្រូវ​ការ​ Neymar ឬ Mbappe ទេ

  • 2019-05-28 10:34:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប​ Real Madrid លោក Florentino Perez និយាយ​ក្នុង​កម្មវិធី El Transistor នៃ​វិទ្យុ Onda Cero ថា​ ក្លឹប​របស់​លោក​មិន​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​នៃ​ក្លឹប​ Paris Saint-Germain កីឡាករ Neymar ឬ Kylian Mbappe ទេ។

លោក​បាន​និយាយ​ថា​៖ " ខ្ញុំ​មិន​បាន​និយាយ​ជាមួយ​ Zidane ឬ នរណា​គេ​ផ្សេង​ពី​រឿង​ Mbappe ឬ Neymar ទេ ហើយ​ពួក​យើង​ក៏​មិន​បាន​និយាយ​ជាមួយ Mbappe ទេ។ ឆ្នាំ​មុន​ យើង​និយាយ​ថា យើង​មិន​ចង់​បាន​ពួក​គេ (Mbappe និង Neymar) ឆ្នាំ​នេះ​ក៏​ដូច​គ្នា។ បើ​យើង​ចង់​បាន​កីឡាករ​ណា​មួយ​ យើង​នឹង​និយាយ​ជាមួយ​ក្លឹប " ។

ក្នុង​កម្មវិធី​វិទ្យុ​នោះ​ដែរ លោក Perez ក៏​បាន​ច្រាន​ចោល​ពី​ព័ត៌មាន​ដែល​ថា​ Real Madrid ចង់​បាន​ខ្សែ​ប្រយុទ្ធ​បារាំង​ Antoine Griezmann ដោយ​លោក​ប្រាកដ​ច្បាស់​ថា​ លោក​មិន​ដាក់​សំណើ​ទិញ​យក​កីឡាករ​រូប​នេះ​ទេ។

យ៉ាងណាមិញ Perez ក៏​សារភាព​តាម​ត្រង់​ថា Real Madrid ទាក់ទង​ខ្សែ​ប្រយុទ្ធ​បែលហ្សិក​កីឡាករ Eden Hazard យូរ​ហើយ។ លោក​ក៏​សង្ឃឹម​ថា កីឡាករ​រូប​នេះ​នឹង​មក​ក្លឹប​របស់​លោក​ទៀត​ផង​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី