Gattuso សុខ​ចិត្ត​ដើរ​ចេញ​ពី AC Milan ដោយ​មិន​ស្ដាយ​កុងត្រា​សល់​ ២​ឆ្នាំ ​

  • 2019-05-28 11:25:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្លឹប​ AC Milan លោក Gennaro Gattuso បាន​ប្រកាស​ថា​ លោក​លាលែង​ចេញ​ពី​តំណែង​ពី​គ្រូ​បង្វឹក​ បន្ទាប់​ពី​លោក​បរាជ័យ​ក្នុង​ការ​នាំ​យក​ក្លឹប​អ៊ីតាលី​មួយ​នេះ ឡើង​មក​ព្រឹត្តិការណ៍ UEFA Champions League។

លោក​បាន​និយាយ​ប្រាប់​កាសែត​ La Republicca ថា​៖ " ការ​សម្រេច​ចិត្ត​ចាកចេញ​ពី AC Milan មិនមែន​ជា​រឿង​ងាយស្រួល​ទេ ប៉ុន្តែ​វា​ជា​អ្វី​ដែល​ត្រូវ​តែ​ធ្វើ​ " ។

លោក​បាន​បន្ត​ថា​៖ " រយៈពេល ១៨​ខែ​ ក្នុង​ការ​ធ្វើ​ជា​គ្រូ​បង្វឹក​ក្នុង​ក្លឹប​នេះ ជា​រឿង​ដែល​មិន​អាច​បំភ្លេច​បាន។ ការ​សម្រេច​ចិត្ត​នេះ​វា​ផ្ដល់​ការ​ឈឺចាប់​ពិត​មែន ប៉ុន្តែ​វា​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ " ។

លោក​បាន​បន្ថែម​ថា​៖ " តើ​ខ្ញុំ​បោះបង់​ចោល​កុងត្រា​ ២​ឆ្នាំ​ទេ? ប្រាកដ​ណាស់! ព្រោះ​ថា​ខ្ញុំ​ និង​ Milan មិន​អាច​និយាយ​ពី​រឿង​លុយ​ទេ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ AC Milan ក្នុង​ឆ្នាំ​នេះ​ដែរ​ បាន​បញ្ចប់​រដូវ​កាល ២០១៨/១៩ ដោយ​ចំណាត់​ថ្នាក់​លេខ ៥ ដែល​មាន ៦៨​ពិន្ទុ ហើយ​ខ្វះ​តែ​មួយ​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ពី​ចំណាត់ថ្នាក់​លេខ ៤ ដែល​ជា​កៅអី​ប្រកួត​ជម្រុះ​ចូល​លេង​ព្រឹត្តិការណ៍ UEFA Champions League៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី