Ronaldo បង្កើត​កំណត់ត្រា​អាក្រក់​មួយ​ក្នុង​រយៈពេល ១០​ឆ្នាំ

  • 2019-05-29 11:02:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Juventus កីឡាករ​ Cristiano Ronaldo បាន​បង្កើត​កំណត់ត្រា​អាក្រក់​មួយ​ក្នុង​រដូវ​កាល ២០១៨/១៩ ដោយ​រូប​គេ​រក​គ្រាប់​បាល់​បាន​តែ​ ២៨​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ ៤៣​ប្រកួត​ ដែល​ជា​គ្រាប់​បាល់​តិច​ជាង​គេ​ក្នុង​រយៈពេល ១០​ឆ្នាំ​។

ក្នុង​រយៈពេល​មួយ​ទសវត្ស​នេះ Ronaldo ​មិនដែល​រក​គ្រាប់​បាល់​តិច​ជាង​ ៣៣​គ្រាប់​ទេ ដោយ​កាល​នោះ​ក្នុង​រដូវ​កាល ២០០៩/១០ កំឡុង​ពេល​ដែល​រូប​គេ​ប្រកប​អាជីព​នៅ​ក្លឹប Manchester United។

នៅ​ពេល​ប្រកប​អាជីព​នៅ​ក្លឹប​ Real Madrid កីឡាករ​រូប​នេះ​បាន​កាក់កប​យ៉ាង​ខ្លាំង​ ដោយ​រក​គ្រាប់​បាល់​មិន​តិច​ជាង​ ៤០​គ្រាប់​ឡើយ ហើយ​រដូវ​កាល ២០១៤/១៥ ជា​រដូវ​កាល​ដែល​កីឡាករ​រូប​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ ដែល​រក​បាន ៦១​គ្រាប់។

ទោះជា​យ៉ាងណា​ក៏​ដោយ​ ពេល​មក​ដល់​អ៊ីតាលី​ Ronaldo រក​បាន​តែ ២៨​គ្រាប់​ប៉ុណ្ណោះ​គ្រប់​កម្មវិធី ដោយ​រក​បាន ២១​គ្រាប់​ក្នុង​ប្រកួត​លីគ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី