Xhaka៖ ក្លឹប​ដូច​ Arsenal ត្រូវ​តែ​លេង​នៅ Champions League

  • 2019-05-29 12:56:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្រុម​ជម្រើស​ជាតិ​ស្វីស​កីឡាករ Granit Xhaka បាន​លើកឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​ Arsenal គួរ​តែ​ត្រូវ​បាន​លេង​ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ UEFA Champions League។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា​៖ " យើង​ត្រូវ​តែ​នៅ​ក្នុង​ Champions League។ យើង​មិន​បាន​លេង​នៅ​ទីនោះ​រយៈពេល ២​ឆ្នាំ​ ហើយ ដូច្នេះ​យើង​ត្រូវ​តែ​លេង​នៅ​ទីនោះ​រដូវ​កាល​ក្រោយ​ " ។

Xhaka បាន​បន្ត​ថា​៖ " គ្រប់​កីឡាករ​ទាំង​អស់​ ក៏​ដូច​ជា​ខាង​ក្លឹប និង​អ្នក​គាំទ្រ​ សុទ្ធ​តែ​ចង់​លេង​ប៉ះ​ក្រុម​ល្អ​ៗ ហើយ​ក្រុម​ល្អ​ៗ​មាន​នៅ​ក្នុង​ Champions League '' ។

កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា​៖ " យើង​នៅ​ក្នុង​រដូវ​កាល​ដ៏​ល្អ តែ​៤ ៥ ប្រកួត​ចុង​ក្រោយ យើង​បាន​ធ្លាក់​ទម្រង់​លេង​។ ប្រសិន​បើ​យើង​អាច​យក Europa League បាន ហើយ​បាន​ចូល​លេង​ក្នុង​ Champions League យើង​អាច​ទទួល​យក​បាន " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ Arsenal បាន​បញ្ចប់​រដូវ​កាល​ ២០១៨/១៩​នេះ ដោយ​ចំណាត់ថ្នាក់​លេខ ៥ ហេតុនេះ​ហើយ​មាន​តែ​ការ​ឈ្នះ​ពាន UEFA Europa League ទេ​ ទើប​អាច​ឲ្យ​ក្លឹប​មួយ​នេះ​ចូល​លេង​ក្នុង​ UEFA Champions League បាន៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម