ហាងអាហារមកពីសិង្ហបុរីមួយលេចមុខនៅ The Bridge ទើបបើកថ្មីបញ្ចុះតម្លៃ ៦ខែពេញ

  • 2019-05-30 04:00:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភោជនីយដ្ឋាន Soon Heng Bak Kut Teh Singapore បាន​សម្ពោ​ធ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី ២៨ ខែ​ឧសភា ឆ្នាំ​២០១៩ ដែល​មាន​ទីតាំងនៅ The Bridge Lifestyle Mall ជាន់ទី១ យូនីត ២៨។ ​អ្វីដែល​ពិសេស​នោះសម្រាប់​អ្នក​ដែល​ប្រើប្រាស់ Credit Card, Visa Card & MasterCard វិញ​ក៏​កាន់តែ​ពិសេស​ផងដែរ​សម្រាប់​ការ​ប​ញ្ចុះ​តំ​លៃ ១០% រយៈពេល​ ៦​ខែ​ពេញ ចាប់ពី​ថ្ងៃ​នេះ​តទៅ​។

ទ​ន្ទឹ​មនឹង​នេះ​គឺ នឹង​មាន​ការ​ប្រូមូសិន ប​ញ្ចុះ​តំ​លៃ ១០% ចាប់ពី​ថ្ងៃ​នេះ​រហូតដល់​ថ្ងៃទី​ ៣០ ខែមិថុនាសម្រាប់អ្នក​គ្មាន​កាត​ខាង​លើ​។

ភោជនីយដ្ឋាន Soon Heng Bak Kut Teh, Singapore បម្រើ​សេវាកម្ម​ជូន​លោក​អ្នក​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង​១១​ព្រឹក ដល់ ម៉ោង​៨​យ​ប់ ហើយ​អម​ទៅ​ដោយ​មុខម្ហូប​ជាច្រើន​យ៉ាង​សម្បូរបែប​ដូចជា​៖ ស៊ុប​ឆ្អឹង​ជ្រូក ខ​ជើង​ជ្រូក មី​ស៊ុប​សាច់ជ្រូក​លាយ​ថ្លើម ឆា​បន្លែ ខ​គ្រឿងក្នុង​ជ្រូក ស៊ុប​សាច់ជ្រូក​លាយ​ក្រលៀន ជើង​មាន់ ស៊ុប​បន្លែ បាយ និង​ភេសជ្ជៈ​ជា​ច្រើនបែប ច្រើនយ៉ាង​ទៅតាម​ត​ម្រូ​វកា​ររបស់​លោកអ្នក​៕

អត្ថបទ៖ ថា ម៉ាលីដា