ក្រសួង​សុខាភិបាល​ប្រកាស​ប្រយ័ត្ន​ជំងឺ ៧មុខ នៅ​រដូវភ្លៀង​នេះ

  • 2019-05-30 04:53:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រដូវ​វស្សា​នេះ ក្រសួង​សុខាភិបាល​កម្ពុជា បាន​រំលឹក​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​៧មុខ ដែល​នឹង​អាច​កើត​មាន​ឡើង​មាន​ដូចជា ជំងឺគ្រុនឈាម​ គ្រុនចាញ់​ គ្រុនផ្ដាសាយ គ្រុនក្ដៅ ជំងឺ​ចម្លង​ពី​ចំណី​អាហារ ពី​ទឹក ជំងឺ​អាសន្នរោគ និង​ជំងឺ​លិប​តូ។ ប្រសិន​បើ​មិន​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​អាច​វិវត្តន៍​ខូច​តម្រង់​នោម ថ្លើម រលាក​ស្រោមខួរ និង​វិបត្តិ​ដង្ហើម។ ការណែនាំ​ខាង​លើ​នេះ គឺ​ធ្វើ​ឡើង​តាមរយៈ​ការ​បង្ហោះ​សារ​នៅ​លើគណនី​ផ្លូវការ​របស់​ នាយកដ្ឋាន​តាមដាន​ជំងឺ​ឆ្លង​ CDC នៃក្រសួងសុខាភិបាល កាល​ពីពេល​ថ្មីៗ​នេះ។

ទន្ទឹម​នឹង​ប្រាប់​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​ទាំង​ ៧មុខ​ខាង​លើ​នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង CDC បាន​ណែនាំ​ពី​វិធាន​ការ​ការពារ​សុខភាព ៧យាង​ដូច​ខាង​ក្រោម​នេះ

  • ១. រក្សា​អាវ​ភ្លៀង ឆ័ត្រ នឹង​ស្បែក​ជើង​លុយ​ទឹក ជាមួយ​អ្នក​ជា​និច្ច

  • ២. ត្រូវ​ងូត​ទឹក​ក្រោយ​ពី ត្រូវ​ទឹក​ភ្លៀង​

  • ៣. ផឹក​ទឹក​ក្ដៅ ទឹកស៊ុប ទឹក​ដោះ​គោ​ក្ដៅ

  • ៤. អនាម័យ​ខ្លួន​ប្រាណ​ និង​ឧស្សាហ៍​​លាង​ដៃ​ជាមួយ​សាប៊ូ​នឹង​ទឹក និង​បំបាត់​ដង្កូវ​ទឹក និង​ជម្រក​មូស

  • ៥. ផឹក​ទឹក​ឲ្យ​បាន​ច្រើន​យ៉ាង​តិច​២លីត្រក្នុង​១ថ្ងៃ មិន​ត្រូវ​រង់ចាំ​រហូត​ដល់​ស្រេក​ទឹក​

  • ៦. បរិភោគ​អាហារ​ប្រកប​ដោយ​ជីវជាតិ​ និង​អនាម័យ​ និង​ចៀសវាង​បរិភោគ​ក្រោម​ដំណក់​ទឹក​ភ្លៀង

  • ៧. បរិភោគ​អាហារ​សំបូរ​វីតាមីន​សេ (C) ត្របែក​ ល្ហុង​ទុំ ចេកទុំ ក្រូច​ពោធិ៍សាត់ ស្រូប៊ឺរ៉ី (Strawberries) បន្លែ​ពណ៌​បៃតង​ចាស់​ដូចជា (ផ្ទី ស្លឹក​ងប់ ស្លឹកបាស​ ខាត់ណា សណ្ដែក​គួ ប៉េងប៉ោះ ជាដើម។

នេះក៏ជា​មធ្យោបាយ​មួយ​ទៀត​ដែល​ចូលរួម​ការពារ​សុខភាព និង​សុវត្ថិភាព​ លោក​អ្នក តាមរយៈ​ជិះ​ម៉ូតូ​កង់​បី នៅ​រដូវ​ភ្លៀង

PassApp Taxi ជា​កម្មវិធី​ទូរសព្ទ​ដៃ​ ដែល​​ផ្ដល់​សេវាកម្ម​កក់​ជើង​រថយន្ត​តាក់សុីម៉ែត្រ និង​ម៉ូតូ​កង់​បី​ ដោយ​ទូទាត់​តម្លៃ​ធ្វើដំណើរ​តាម​ចំនួន​គីឡូម៉ែត្រ។ ដូច្នេះ​ចង់​ហៅ​កង់​បី PassApp Taxi អាច​ទាញ​កម្មវិធី​ នៅ​ទី​នេះ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា