ល្បី​យូរ​ហើយ នាឡិកាដៃ​កូនកាត់ ​អង់គ្លេស​ និង​ ជប៉ុន នឹង​បង្ហាញខ្លួន​ឆាប់ៗ​

  • 2019-05-31 03:51:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការពិត​ណាស់​ក្រុមហ៊ុន Watch Empire គឺជា​ក្រុមហ៊ុន​ដែល​បាន​នាំចូល​នាឡិកាដៃ​ម៉ាក​ល្បីៗ​ជាច្រើន ហើយ​ថែមទាំង​ទទួលបាន​ការ​ពេញ​និយម​យ៉ាងខ្លាំង​ពី​សំ​ណាក់​ភ្ញៀ​វ ដែល​មានដូចជា​​​ Ice-Watch, Versus Versace, Nautica, និង​​​ BOccia Titanium​។​​ ហើយ​ឥលូវ​នេះ​ក្រុមហ៊ុន​បាន​នាំចូល​ម៉ាក​នាឡិកា​ដ៏​ល្បី​ពី​ប្រទេស​អង់គ្លេស ដោយ​ជោគ​ជ័យ នោះគឺ ម៉ាក Superdry​។​​​

Superdry បាន​ចាប់ផ្តើម​នៅក្នុង​ចក្រ​ភព​អង់គ្លេស​នៅ​ឆ្នាំ ២០០៣ ហើយ​ម៉ាក​នេះ​បាន​ក្លាយទៅជា​ម៉ាក​អន្តរជាតិ ​ដែល​បាន​ចែកចាយ​នៅក្នុង​ប្រទេស​ជាង ៥៤ ។

គ្រប់​ផលិតផល​របស់ Superdry ជាពិសេស​គឺ​នាឡិកាដៃ ត្រូវបាន​ផ្ដោត​យក​អត្ថ​ន័យ ស្មារតី​មោះមុត​ក្នុង​ការ​ស្វែង​រក​អ្វី​ថ្មី​របស់​ជន​ជាតិ​ជប៉ុន និង ការបង្ហាញ​ស្ទីល​សាម​ញ្ញ​តែ​ទាន់សម័យ​របស់​យុវ​វ័យ​អង់គ្លេស​។ នេះ​គឺជា​អ្វីដែល អ្នក Design របស់ Superdry តែង​លើក​ជា​គោល ហើយ​ក៏​ជា​ហេតុផល​មួយ ដែល​អ្នកប្រើប្រាស់​ជុំវិញ​ពិ​ភព​លោក តែង​លើកឡើងថា Superdry ជា​ផលិតផល កូនកាត់ អង់គ្លេស​និង ជប៉ុន ។

បន្ថែម​ទៅលើ​នេះ​ទៀត ការគាំទ្រ​ទៅលើ​សកម្មភាព​កីឡា​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការបង្កើត ម៉ូត​ប្លែកៗ​របស់​នាឡិការ​ដៃ Superdry នេះដែរ។ សម្រាប់​អ្នក​ដែល​ចូលចិត្ត​នាឡិកាដៃ បែប​សាម​ញ្ញតែ​ទាន់សម័យ​ហើយ​ជា​ប្រភេទ Sport Watch និង ប្រភេទ Digital Watch អាច​ស្វែង​រក​បាន​ជាមួយ​ម៉ាក​នាឡិកា​ដៃ​មួយ​នេះ ។​

ម៉ាក​នាឡិកាដៃ ​Superdry នឹង​មាន​ការតាំង​បង្ហាញខ្លួន​នៅ​ផ្សារ​ទំនើប​​ AEON Phnom Penh​​ ជាន់​ផ្ទាល់​ដី ចាប់ពី​ថ្ងៃទី ១៧ មិថុនា ២០១៩​នេះ​៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម