​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​នេះ ​សុទ្ធ​តែ​ក្រុម​ខ្លាំង​ៗ​ប៉ះ​គ្នា​

  • 2019-06-01 00:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​លីគ​កំពូល​កម្ពុជា ​ឈាន​ចូល​សប្ដាហ៍​ទី​១០​ហើយ ​ដោយ​សប្ដាហ៍​នេះ​មាន​ក្រុម​ខ្លាំង​ៗ​ប៉ះ​គ្នា​ជា​ច្រើន​ដើម្បី​ដណ្ដើម​គ្នា​យក​៣​ពិន្ទុ ក៏​ដូចជា​ប្រជែង​កំពូល​តារាង​ផង​ដែរ។

រូបតំណាងការប្រកួត

នៅ​ថ្ងៃ​សៅរ៍​នេះ ​គូ​ពិសេស​ជាង​គេ​គឺ​ក្រុម​ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោន ​តតាំង​ជាមួយ​ក្រុម​ក្រសួង​ការពារ​ជាតិ ​នៅ​វេលា​ម៉ោង​៦​ល្ងាច ​ក្នុង​កីឡដ្ឋាន ស្មាត អ អេស អិន​។ ខណៈ​ដែល​ថ្ងៃ​អាទិត្យ​វិញ ​ក្រុម​ខ្លាំង​វិសាខា ​នឹង​ប៉ះ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​នៅ​ទឹក​ដី​ស្វាយ​រៀង ​វេលា​ម៉ោង​៦​ល្ងាច​ដែរ។ មួយ​គូ​ទៀត​ដែល​ជា​គូ​ពិសេស​នៅ​ថ្ងៃ​អាទិត្យ​ដែរ​នោះ គឺ​ក្រុម​ណាហ្គាវើល ​ប៉ះ​ជាមួយ​ក្រុម​បឹង​កេត ​ក៏​ទាត់​នៅ​ម៉ោង​៦​ដែរ ​នៅ​កីឡដ្ឋាន​ស្ដាត​​ចាស់។ ៣​គូ​នេះ ​សុទ្ធ​តែ​ជា​គូ​ជក់​ចិត្ត ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​អាច​ខកខាន​១​ប្រកួត​ណា​នោះ​ទេ។

លីគ​កម្ពុជា​បច្ចុប្បន្ន​នេះ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង។ ជាក់​ស្ដែង ​ក្រុម​ណាហ្គាវើល​ដែល​ឈរ​នៅ​លេខ​១​នោះ ​មាន​២៤​ពិន្ទុ ​តាម​ពី​ក្រោយ​ដោយ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​មាន​២៣​ពិន្ទុ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម