ចំថ្ងៃស៊យ! អ្នករត់តាក់ស៊ីម្នាក់​ត្រូវប៉ូលិសចាប់​ខ្លួន​ក្រោយទារថ្លៃ​ហួស​ហេតុ​ពេក​

  • 2019-05-31 07:29:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​រត់​តាក់ស៊ី​នៅ​ហុង​កុង​ម្នាក់​ត្រូវ​ប៉ូលិស​សម្ងាត់​ចាប់​ខ្លួន​ដោយសារ​ទារ​ថ្លៃ​ជិះ​តាក់​ស៊ីហួស​តម្លៃ​ជាក់ស្ដែងច្រើន​ពេក។

បុរសវ័យ​៤៧ ជា​​អ្នក​រត់តាក់ស៊ី​ខាងលើ​​បាន​ទារ​ថ្លៃ​១០០​ដុល្លារ​ហុងកុង​ក្នុង​មួយ​គីឡូម៉ែត្រពីមនុស្ស​មួយក្រុម ដែលតាមពិត​ជា​ប៉ូលិស​សម្ងាត់។

ក្រោ​យ​ការ​ទារថ្លៃនេះ​ប៉ូលិស​បាន​ឃាត់​ខ្លួន​អ្នក​រត់តាក់ស៊ីរូប​នោះ​ពី​បទ​ទារ​ថ្លៃ​ឈ្នូល​ហួសពី​តម្លៃពិត ដែលមាន​តែ​ត្រឹម​២៤​ដុល្លារ​ហុង​កុងប៉ុណ្ណោះ​​ក្នុង​មួយ​គីឡូម៉ែត្រ។ ទោះយ៉ាង​ណា​បុរសខាង​លើ​ត្រូវ​បាន​ដោះលែង​​ដោយ​ដាក់​ប្រាក់​ធានា និង​រង់ចាំ​ការ​ស៊ើប​បន្ត​ទៀត។

នៅក្នុងទីក្រុង​ហុងកុងកាលពី​ឆ្នាំ​ទៅ​មាន​បណ្ដឹង​ចំនួន២ ៨៥១ ទាក់ទង​នឹង​សេវាតាក់ស៊ី ហើយ​ក្នុង​នោះមាន​៤៥១​បណ្ដឹង​ទាក់ទង​នឹង​ការ​ទារ​ថ្លៃឈ្នួល​លើ​តម្លៃ​ពិត៕

ប្រភព៖ South China Morning Post   ប្រែ​សម្រួល៖ ទូច សុខា

អត្ថបទពេញនិយម
អត្ថបទថ្មី