មាន​ដឹង​ថា​ប្រទេស​ណា​មាន​ប្រវែង​ផ្លូវ​វែង​ជាង​គេ​ក្នុង​អាស៊ាន​ទេ​?

  • 2019-05-31 13:26:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ស្ថិតិ​របស់​ ASEANstats និង​ Badan Pusat Statistik ក្នុង​ឆ្នាំ២០១៧ បាន​ឲ្យ​ដឹង​ថា ប្រវែង​ផ្លូវ​ក្នុង​ប្រទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​សរុប​មាន​ប្រមាណ ១​លាន​គីឡូម៉ែត្រ ដោយ​ក្នុង​នោះ​ ប្រទេស​ឥណ្ឌូណេស៊ី​មាន​ប្រវែង​ផ្លូវ​ដែល​ឈូស​ឆាយ​រួច​បាន​វែង​ជាង​គេ ដែល​មាន​ប្រវែង​សរុប​ជាង ៣២​ម៉ឺន​គីឡូម៉ែត្រ។

តាម​ពី​ក្រោយ​ប្រទេស​ឥណ្ឌូណេស៊ី​គឺ ប្រទេស​វៀតណាម​ដែល​មាន​ប្រវែង​ផ្លូវ​សរុប​ជាង ២៦​ម៉ឺន​គីឡូម៉ែត្រ​ ថៃ​លេខ ៣ ចំណែក​កម្ពុជា​យើង​ស្ថិត​ចំណាត់ថ្នាក់​លេខ ៧។

ខាង​ក្រោម​នេះ​ជា​ ប្រវែង​ផ្លូវ​ដែល​ឈូស​ឆាយ​រួច​សរុប​នៅ​ប្រទេស​ក្នុង​អាស៊ាន៖

១. ឥណ្ឌូណេស៊ី៖ មាន​ប្រវែង ៣២​ម៉ឺន​គីឡូម៉ែត្រ​។

២. វៀតណាម៖ មាន​ប្រវែង ២៦​ម៉ឺន​គីឡូម៉ែត្រ​។

៣. ថៃ៖ មាន​ប្រវែង ២១​ម៉ឺន​គីឡូម៉ែត្រ​។

៤. ម៉ាឡេស៊ី៖ មាន​ប្រវែង ១៨​ម៉ឺន​គីឡូម៉ែត្រ​។

៥. មីយ៉ាន់ម៉ា៖ មាន​ប្រវែង​ជាង ៤​ម៉ឺន​គីឡូម៉ែត្រ​។

៦. ហ្វីលីពីន៖ មាន​ប្រវែង​ជាង ៣១,០០០​គីឡូម៉ែត្រ​។

៧. កម្ពុជា៖ មាន​ប្រវែង ១​ម៉ឺន​គីឡូម៉ែត្រ​។

៨. ឡាវ៖ មាន​ប្រវែង ៩ពាន់​គីឡូម៉ែត្រ​។

៩. សិង្ហបុរី៖ មាន​ប្រវែង ៣,៥០០​គីឡូម៉ែត្រ​។

១០. ប្រ៊ុយណេ៖ មាន​ប្រវែង ២,៨៦០​គីឡូម៉ែត្រ​៕

ប្រភព៖ aseanstats   ប្រែ​សម្រួល៖ ហ៊ីម រស្មី