វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League ទាំង​៧​ រវាង​ក្រុម​មក​ពី​លីគ​តែ​មួយ

  • 2019-06-01 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ជា​ពេលវេលា​ម្តង​ទៀត​ហើយ នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League ​រវាង​ក្រុម​មក​ពី​លីគ​តែ​មួយ។

Liverpool កំពុង​សម្លឹង​​​ក្នុង​ការ​បន្ថែម​ពាន​កំពូល​របស់​ទ្វីប​អឺរ៉ុប​ជា​លើក​ទី​៦​របស់​ខ្លួន ខណៈ​ដែល​ Tottenham Hotspur ចង់​លើក​ពាន Champions League ជា​លើក​ដំបូង​របស់​ខ្លួន​ដើម្បី​សាង​ប្រវត្តិសាស្ត្រ​​សម្រាប់​ក្លឹប។

កាល​ពី​ជិត​២​ទសវត្ស​មុន Real Madrid ចាញ់​ការ​ប្រកួត​ទាំង​២​ជើង​ក្នុង​លីគ​ទល់​នឹង​ក្រុម​​ Valencia ​នៅ​ក្របខ័ណ្ឌ La Liga ។

ថ្ងៃ​នេះ រឿង​រ៉ាវ​ស្រដៀង​គ្នា​នេះ ក៏​បាន​កើត​ឡើង​ម្តង​ទៀត​រវាង​ក្រុម​២​មក​ពី​ក្របខ័ណ្ឌ Premier League ពោល​គឺ Spurs ចាញ់​ការ​ប្រកួត​ទាំង​២​ជើង​ទល់​នឹង Liverpool ហើយ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ក្រោម ហង្ស​ក្រហម​២​លេខ ដូច​កាល​ Real Madrid ក្រោម Valancia ២​លេខ​នៅ La Liga កាល​ពី​ឆ្នាំ ២០០០ ដូច្នោះ​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League ​រវាង​ក្រុម​មក​ពី​លីគ​តែ​មួយ៖

១ Real Madrid ៣-០ Valancial (ឆ្នាំ ២០០០)

២ Juventus ០-០ Milan (ឆ្នាំ ២០០៣)

៣ Manchester United ១-១ Chelsea (ឆ្នាំ ២០០៨) ៖ រឿង​រ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​កាល​នោះ​គឺ Ronaldo ស៊ុត​បាល់​ប៉េណាល់ទី​អត់​ចូល ហើយ​ Chelsea គួរ​តែ​បាន​លើក​ពាន​ទៅ​ហើយ ប៉ុន្តែ​ប្រធាន​ក្រុម John Terry បែរ​ជា​រអិល​ជើង​ដួល​ពេល​ទាត់​ប៉េណាល់ទី។

៤ Bayern Munich ២-១ Borussia Dortmund (ឆ្នាំ ២០១៣)

៥ Real Madrid ៤-១ Atletico Madrid (ឆ្នាំ ២០១៤)

៦ Real Madrid ១-១ Atletico Madrid (ឆ្នាំ ២០១៦) ៖ ក្នុង​រយៈ​ពេល​៣​ឆ្នាំ ក្រុម​មក​ពី​​ទីក្រុង​ម៉ាឌ្រីដ​ជួប​គ្នា​២​ដង​នៅ វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League ប៉ុន្តែ Atletico Madrid បាន​ត្រឹម​តែ​ជា​តួ​រង។

៧ Liverpool និង Tottenham (ឆ្នាំ ២០១៩) ៖ តើ​ Spurs និង Liverpool អាច​បង្កើត​ប្រវត្តិសាស្ត្រ​ឲ្យ​ដូច​រឿងរ៉ាវ Real Madrid និង Valencia កាល​ពី​ជិត​២​ទសវត្ស​មុន​បាន​ដែរ​អត់?

អាន៖ Karius បង្ហាញ​​សារ​រំជួលចិត្ត ក្រោយ​កំហុស​ដ៏​ធ្ងន់​នៅ​ Champions League

ប្រភព៖ 90min   ប្រែ​សម្រួល៖ សុខ លាងហ៊ត