​ចង់​ដឹង​អត់ថា​ ​OPPO​ ​Reno​ ​10X​ ​ផលិត​ដោយ​របៀបណា​​?​

  • 2019-06-03 07:17:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រហូតមកដល់​ពេលនេះ​ ​មាន​មនុស្សជា​ច្រើន​បាន​ស្គាល់ឈ្មោះ​ ​និង​ ​ស្គាល់​ពី​ចំណុចខ្លាំង​របស់​ទូរស័ព្ទ​ស៊េរី​ថ្មី​ ​OPPO​ ​Reno​ ​ជា​បណ្តើរ​ៗ​ហើយ​ ​ជាពិសេស​គឺ​សមត្ថភាព​កា​ម៉េ​រា​ក្រោយដែល​បាន​បង្កប់​បច្ចេកវិទ្យា​ ​60X។​

OPPO​ ​Reno​ ​10X​ ​Hybrid​ ​Zoom​ ​ដែល​បាន​រចនា​ឡើង​យ៉ាង​យកចិត្ត​ទុកដាក់​ ​និង​​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ​ប្រៀបបានទៅ​នឹង​អត្ថន័យ​ក្នុង​វីដេអូ​ ​Teaser​ ​របស់​ ​Reno​ ​នោះ​ដែរ​

​គ្រាន់តែ​បានឃើញ​ភ្លាម​ ​ឡើង​ព្រឺ​សំ​បុរ​គីង្គក់​តែម្តង​ ​ព្រោះ​វា​ជា​វីដេអូ​ដែល​ទាក់ទាញ​ខ្លាំង​ ​និង​ ​ច្នៃប្រឌិត​ខ្លាំង​ណាស់​ ​មើលទៅ​វា​ត្រូវ​បាន​គេ​ផលិត​ឡើង​ពី​ក្រុម​មនុស្ស​ដែល​មាន​ ​Creative​ ​គ្មាន​ដែន​កំណត់​ ​ដែល​ផលិតករ​ទូរស័ព្ទ​ទាំងនោះ​បាន​ជ្រើសរើស​នូវ​សម្ភារៈ​ល្អ​ៗ​ ​និង​ទំនើប​ៗ​មក​រួម​បញ្ជូល​គ្នា​តែមួយ​នៅក្នុង​តួរ​ខ្លួន​នៃ​​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​Reno​ ​Series​ ​នឹង​បាន​សរសេរ​ពាក្យ​មួយ​ឃ្លា​ថា​ ​“​ ​Get​ ​Ready​ ​For​ ​Reno​”​ ​ដែល​អាច​ឲ្យ​ពួក​យើង​យល់​បាន​ថា​អ្វី​ៗ​ទាំំ​ង​អស់​នឹង​បង្កើត​ឡើង​សម្រាប់​បង្ហាញ​ពី​ភាព​ច្នៃប្រឌិត​របស់​មនុស្ស​ម្នា​ក់ៗ​។​

​តាមរយៈ​ព័ត៌មាន​កន្លងមក​យើង​ដឹង​ហើយ​ថា​ ​បច្ចេកវិទ្យា​ ​60X​ ​Digital​ ​Zoom​ ​របស់​ ​OPPO​ ​Reno​ ​10X​ ​Hybrid​ ​Zoom​ ​មិន​មែន​លំៗ​ទេ​ណា​ ​វា​អាច​ ​Zoom​ ​ឡើង​កប់​ពពក​តែម្តង​!​ ​ព្រោះ​សូម្បីតែ​វីដេអូ​ ​Teaser​ ​ក៏បាន​បង្ហាញ​ផង​ដែរ​ថា​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែល​ថ្មីនេះ​ ​បង្កើត​ឡើង​គឺ​មាន​ភាពរឹងមាំ​ ​និង​​ផ្តល់​ជំនឿ​ចិត្ត​សម្រាប់​អ្នក​ដែល​និយម​ថតរូប​ភាព​វីដេអូ​ ​និង​ ​រូបភាព​ទេសភាព​ស្រស់​ស្អាត​ ​ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។​

​យោង​តាម​ព័ត៌មាន​បែកធ្លាយ​បរទេស​កន្លងមក​ថា​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​ ​OPPO​ ​នេះ​អាច​មាន​ពីរ​ ​ទៅ​បី​ ​ប្រភេទ​ឯណោះ​ ​គ្រាន់​តែ​ម៉ូ​ឌែល​ដែល​ត្រូវ​បំពាក់​បច្ចេកវិទ្យា​ ​60X​ ​Digital​ ​Zoom​ ​នោះ​មានតែ​ក្នុង​ម៉ូ​ឌែល​ ​OPPO​ ​Reno​ ​10X​ ​Hybrid​ ​Zoom​ ​ប៉ុណ្ណោះ​!​ ​ដូច្នេះ​យើង​មានតែ​រង់ចាំ​មើល​ថា​តើ​វា​មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃណា​ឲ្យ​ពិតប្រាកដ​ ​និង​ ​អាច​មានតម្លៃ​ប៉ុន្មាន​?​

​សូមទស្សនាវីដេអូខាងក្រោម ​

​ប៉ុន្តែ​តាម​ការ​កត់សំគាល់​របស់​ ​Admin​ ​នា​ពេល​កន្លងមក​ ​សង្កេតឃើញ​ថា​ក្រុមហ៊ុន​ ​OPPO​ ​ប្រចាំ​នៅ​កម្ពុជា​តែងតែ​បញ្ចេញ​ផលិតផល​ថ្មី​របស់​ខ្លួន​ ​ក្រោយ​រយៈពេល​ ​Warm​ ​Up​ ​យ៉ាង​ឆាប់រហ័ស​ ​វា​នឹង​បង្ហាញ​ខ្លួន​ម៉ូ​ឌែល​ថ្មី​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​ហើយ​!​ ​គ្រាន់តែ​យើងខ្ញុំ​មិនទាន់​ដឹង​ថា​វា​នឹង​ត្រូវ​មកដល់​ទីផ្សារ​កម្ពុជា​ប៉ុន្មាន​ប្រភេទ​នោះ​ទេ​!​

ពិតជា​ចង់​ឃើញ​ខ្លាំង​ណាស់​ ​OPPO​ ​Reno​ ​10X​ ​Hybrid​ ​Zoom​ ​អើយ​!​ ​ចង់​បាន​មូយ​ដែរ​ ​គ្រាន់​ ​Zoom​ ​មើល​ភព​ផ្សេង​ៗ​ដែល​មិន​អាច​មើលឃើញ​នឹង​ភ្នែក​បាន​ ​ជាពិសេស​ ​Zoom​ ​មើល​មនុស្ស​ដែល​យើង​លួច​ស្រលាញ់​ ​មិន​ហ៊ាន​សារភាព​ ​ហេ​ហេ​ហេ​ហេ​ ​(​និយាយលេង​ទេ​បងប្អូន​)​៕​ ​ ​ ​

អត្ថបទ៖ រក្សា