គ្រូ ស្វាយ​រៀង និយាយ​យ៉ាងណា​ក្រោយ​ឈ្នះ​វិសាខា ​ឡើង​កំពូល​តារាង​វិញ​

  • 2019-06-03 08:08:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​បាន​ឡើង​កំពូល​តារាង​លីគ​កំពូល​កម្ពុជា​វិញ​ហើយ ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម វិសាខា ​ក្នុង​លទ្ធផល ៥-៣ ​នា​ការ​ប្រកួត​យប់មិញ​នេះ។

ស្វាយ​រៀង​បាន​ឡើង​កំពូល​តារាង​វិញ ​ក្រោយ​បាន​៣​ពិន្ទុ​ពី​វិសាខា ខណៈ ដែល​ក្រុម​ណាហ្គាវើល ​បាត់​៣​ពិន្ទុ​ក្នុង​សប្ដាហ៍​ទី​១០ ​ដោយសារ​តែ​ចាញ់​ក្រុម​បឹង​កេត ​២-០។ ​ការ​បាន​ឡើង​លើ​កំពូល​តារាង​វិញ ​និង​បន្ដ​កំណត់ត្រា​មិន​ចាញ់​សោះ​នេះ ​លោក Conor Nestor ​បញ្ជាក់​ថា​គ្រប់​យ៉ាង​គឺ​ដោយសារ​តែ​កីឡាករ​ក្នុង​ក្រុម​ទាំង​អស់​ប្រឹង​ប្រែង​​និង​មាន​ការ​តាំង​ចិត្ត​ខ្ពស់​សម្រាប់​អ្នក​គាំទ្រ។

ជ័យជម្នះ​​យប់មិញ ​ទាំង​ក្រុម​អ្នក​គាំទ្រ ​និង​កីឡាករ​ផ្ទាល់ ​ខិតខំ​ខ្លាំង​ណាស់​ដើម្បី​បាន​ជ័យជម្នះ​សម្រាប់ គ្រីយ៉ា ​លើក​ទឹក​ចិត្ត​និង​ផ្ដល់​កម្លាំង​ចិត្ត​ឱ្យ​គេ​ដែល​បាន​បាត់​បង់​ប្អូន​ប្រុស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍។ សម្រាប់​លទ្ធផល​តារាង​ចំណាត់​ថ្នាក់​វិញ ​លោក Conor ​នៅ​មិន​ទាន់​អាច​និយាយ​អ្វី​បាន​ទេ ត្បិត​អី​នៅ​សល់​ការ​ប្រកួត​ច្រើន​ទៀត ខណៈ​ដែល​ក្រុម​ទាំង​អស់​ក៏​ប្រកួតប្រជែង​​ខ្លាំង​ណាស់​ដែរ៕

រូបភាព៖ CNCC

អត្ថបទ៖ មុន្នីរម្យ