អង់គ្លេស​មាន​តែ​ក្លឹប​មួយ​គត់​ដែល​ធ្លាប់​ឈ្នះ Club World Cup

  • 2019-06-03 13:47:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​ពាន FIFA Club World Cup បង្កើត​មក​ អង់គ្លេស​មាន​ក្លឹប​ចំនួន ៣ ហើយ​ ដែល​តំណាង​ទ្វីប​អឺរ៉ុប​ក្នុង​ព្រឹត្តិការណ៍​ពាន​ក្លឹប​បាល់ទាត់​ពិភពលោក​ ប៉ុន្តែ​មាន​តែ​ក្លឹប​មួយ​ប៉ុណ្ណោះ​ ដែល​នាំ​ពាន​នេះ​មក​ទឹកដី​ប្រទេស​អង់គ្លេស។

ក្លឹប​នោះ​គឺ Manchester United ដែល​បាន​ឈ្នះ​ពាន FIFA Club World Cup ក្នុង​ឆ្នាំ២០០៨។ នៅ​ឆ្នាំ​នោះ​ដែរ​ ក្លឹប​បិសាច​ក្រហម​បាន​យក​ឈ្នះ​ក្លឹប​ Chelsea​ ក្នុង​វគ្គ​បាល់ ១១​ម៉ែត្រ​កាត់​សេចក្ដី។

ក្នុង​ព្រឹត្តិការណ៍​ពាន​ក្លឹប​បាល់ទាត់​ពិភពលោក​ដែរ Manchester United បាន​លត់​ក្លឹប​ជប៉ុន Gamba Osaka ក្នុង​លទ្ធផល ៥-៣​ ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​យក​ឈ្នះ​ក្លឹប​អេក្វាឌ័រ LDU Quito ក្នុង​លទ្ធផល ១-០។

ក្រៅ​ពី​ Manchester United ក៏​មាន​ក្លឹប​អង់គ្លេស ២​ទៀត​ដែរ​គឺ​ Liverpool នៅ​ឆ្នាំ២០០៥ និង​ក្លឹប​ Chelesaឆ្នាំ២០១២។ Liverpool កាល​នោះ​ចាញ់​ក្លឹប​ប្រេស៊ីល Sao Paulo (ក្លឹប​ចាស់​របស់ Neymar) ក្នុង​លទ្ធផល ១-០ ចំណែក​ឯ​ Chelsea បាន​ចាញ់​ក្លឹប​ប្រេស៊ីល Corinthians ក្នុង​លទ្ធផល ១-០ ដូច​គ្នា៕

ប្រភព៖ FIFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម