Barcelona ចេញ​អាវ​ក្នុង​ដី​ថ្មី ស្រដៀង​អាវ​ជម្រើស​ជាតិ​ក្រូអាត

  • 2019-06-04 02:04:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស​អេស្ប៉ាញ Barcelona បាន​បង្ហាញ​​អាវ​​ក្នុង​ដី​ថ្មី​សម្រាប់​រដូវ​កាល​២០១៩-២០ ដោយ​មាន​ការ​រចនា​ខុស​ពី​រាល់​ដង ពោល​ស្រដៀង​នឹង​អាវ​ជម្រើស​ជាតិ​ក្រូអាត។

​អាវ​ថ្មី​នេះ​ផលិត​ឡើង​មាន​ទាំង​អាវ​ដៃ​វែង​និង​ដៃ​ខ្លី។ សម្រាប់​ផ្ទៃ​កណ្ដាល​គេ​បាន​បំបាត់​ម៉ូដ​ឆ្នូតៗ​​​ដូច​កាល​ពី​រដូវ​កាល​មុន​ហើយ ជំនួស​មក​វិញ​នូវ​ផ្ទៃ​ក្រឡាការ៉ូ​ពណ៌​ក្រហម​និង​ខៀវ។ ឡូហ្គោ​​ក្រុម​​និង​ Nike ដាក់​នៅ​​​ខាង​ឆ្វេង​ស្ដាំ​ដដែល និង​មាន​និមិត្តសញ្ញា​ទង់ជាតិ​តំបន់​កាតាឡាន់​​នៅ​មុខ​ក។

មើល​តាម​ការ​រចនា​ម៉ូដ​ថ្មី​នេះ​គឺ​ស្រដៀង​នឹង​អាវ​ជម្រើស​ជាតិ​ក្រូអាត​​រដូវ​កាល​២០១៨-១៩ ដែល​មាន​ក្រឡា​ការ៉ូ​ដូច​គ្នា តែ​ខុស​ពណ៌​គ្នា។ Lionel Messi និង Gerard Pique  រួម​ទាំង​កីឡាករ​មួយ​ចំនួន​បាន​ចូលរួម​បង្ហាញ​អាវ​ថ្មី​នេះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម