ចិនព្រមានសិស្សរបស់ខ្លួនឲ្យប្រុងប្រយ័ត្នរឿង១ ពេលទៅរៀនបន្ដនៅអាមេរិក
- 2019-06-04 02:07:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនព្រមានសិស្សរបស់ខ្លួនឲ្យប្រុងប្រយ័ត្នរឿង១ ពេលទៅរៀនបន្ដនៅអាមេរិក
ចន្លោះមិនឃើញ
ក្រសួងអប់រំចិន បានធ្វើការព្រមានសិស្សរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ប្រសិនបើបន្ដការសិក្សានៅសហរដ្ឋអាមេរិក។
យោងតាមសេចក្ដីព្រមានចេញលើកដំបូងបង្អស់កាលពីថ្ងៃចន្ទសម្រាប់សិស្សចិនសិក្សានៅបរទេស ក្រសួងថ្លែងថា សិស្សានុសិស្សទាំងអស់ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់មុនពេលទៅរៀននៅអាមេរិក។ ប្រភពដដែលបន្ដទៀតថា មានករណីជាច្រើនដែលសិស្សចិនមានបំណងទៅរៀននៅអាមេរិកហើយជួបប្រទះបញ្ហាដូចជា ការរឹតបន្ដឹងទិដ្ឋាការ, ការពន្យារពេលពិនិត្យមើល, ការកាត់បន្ថយសុពលភាព និងអត្រាកើនឡើងនៃការបដិសេធទិដ្ឋាការ។ កត្ដាទាំងអស់នេះហើយ ធ្វើឲ្យប៉ះពាល់ខ្លាំងដល់ភាពជោគជ័យក្នុងការសិក្សារបស់សិស្សចិនក្នុងសហរដ្ឋអាមេរិក។
គួរឲ្យដឹងថា សេចក្ដីព្រមានចេញដោយក្រសួងអប់រំចិននេះ ត្រូវបានធ្វើឡើងស្របពេលដែលទំនាក់ទំនងរវាងមហាអំណាចទាំងពីរកាន់តែយ៉ាប់យ៉ឺនខ្លាំងឡើង ហើយសង្គ្រាមពាណិជ្ជកម្មនៅតែបន្ដកើតឡើង៕