អុញ! IG ស្រី​ស្អាត​រត់​ចូល​ទីលាន ចំណេញ​ជាង ២ លាន​ Follower ​ថ្ងៃ​មុន ត្រូវ​គេ Hack ហើយ

  • 2019-06-04 05:57:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ប្រមែប្រមូល​បាន Follower ជាង ២ លាន​នាក់​លើ​បណ្តាញ​សង្គម​កាល​ពី​ថ្ងៃ​មុន ស្រី​ស្អាត Kinsey Wolanski បាន​ជួប​រឿង​ស៊យ ដោយ​គណនី Instagram របស់​នាង​ត្រូវ​បាន​ជន​ខិលខួច​លួច​យក​បាន​ហើយ។

នារី​ជនជាតិ​រុស្ស៊ី​រូប​នេះ​បាន​បង្កើត​ការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​នាង​ស្លៀកពាក់​ស៊ិចស៊ី​រត់​ចូល​ទៅ​ក្នុង​ទីលាន​ប្រកួត​ព្រឹត្តិការណ៍ Champions League វគ្គ​ផ្តាច់ព្រ័ត្រ​កាល​ពី​ថ្ងៃ​សោរ៍ នៅ​កីឡដ្ឋាន Wanda Metropolitano នៃ​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ ក្នុង​គោលបំណង​ចង់​ផ្សព្វផ្សាយ​វិបសាយ​អាសអាភាស​របស់​ខ្លួន​ដែល​បាន​បង្កើត​ឡើង​ជាមួយ​មិត្ត​ប្រុស មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​ក៏​ចំណេញ​បាន Follower ប្រមាណ ២ លាន​នាក់ ​ត្រឹម​រយៈ​ពេល ២៤ ម៉ោង ខណៈ​ដើម​ឡើយ​គណនី Instagram នាង​មាន​ Follower ត្រឹម ១៦ ០០០ នាក់​ តែ​ប៉ុណ្ណោះ។

យ៉ាងណាមិញ​តាម​រយៈ​ការ​ប្រកាស​ថ្មីៗ​នេះ​លើ​បណ្តាញ​សង្គម Twitter នាង​បាន​សរសេរ​ថា​គណនី Instagram របស់​នាង​ត្រូវ​បាន​គេ Hack ​បាត់​ទៅ​ហើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា