ឱកាស​ល្អ​មក​ទៀត​ហើយ សម្រាប់​អ្នក​ចង់​ស្វែង​រក​អាហារូបករណ៍ ទៅ​រៀន​នៅ​ប្រទេស​ចិន

  • 2019-06-04 05:25:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០១៩​នេះ គណៈកម្មាធិការ​​អាហារូបករណ៍​ អ្នក​ដឹកនាំ​វ័យ​ក្មេង​អាស៊ាន-ចិន (ASEAN-Cហិនា Young Leaders Scholarship-ACYLS) នឹង​ផ្ដល់​អាហារូបករណ៍​ថ្នាក់​បណ្ឌិត​ចំនួន​ ០៣កន្លែង ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ចំនួន​ ០៨ កន្លែង​ និង​ថ្នាក់​ស្រាវជ្រាវ​រយៈពេល​ខ្លីចំនួន​ ០៨កន្លែង ដល់​បេក្ខជន​មក​ពី​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ ដើម្បី​ទៅ​បន្ដ​ការ​សិក្សា​នៅ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា ដែល​បាន​ចុះ​កាលបរិច្ឆេត​ថ្ងៃ​ទី ០៤ ឧសភា ឆ្នាំ​២០១៩។​

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​បន្ថែម​ថា ភាគី​មិត្ត​ផ្ដល់​ប្រាក់​អាហារូបករណ៍​សម្រាប់​ផ្គត់ផ្គង់​ការហូប​ចុក​ រ៉ាប់រង​ថ្លៃ​សិក្សា​ ការ​ស្នាក់​នៅ និង​សំបុត្រ​យន្ត​ហោះ​ទៅ​មក​កម្ពុជា-សាធារណរដ្ឋប្រជាមានិត​ចិន-កម្ពុជា។

I. លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស បេក្ខជន​ទាំង​ពីរ​ភេទ​ត្រូវ​៖

១. មាន​សញ្ញាតិ​ខ្មែរ

២. មាន​ចំណេះដឹង​​ភាសា​អង់គ្លេស​ជ្រៅជ្រះ (IELTS 6.0/ TOEFL 80)

៣. មាន​លក្ខណៈ​សម្បត្តិ​សមស្រប​តាម​លក្ខខណ្ឌ​ជ្រើសរើស​របស់​សាកលវិទ្យាល័យ​នីមួយៗ

៤. មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ និង​មាន​អាយុ​ក្រោម​ ៤៥ឆ្នាំ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់

៥. មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ និង​មាន​អាយុ​ក្រោម​​ ៤៥ឆ្នាំ​សម្រាប់​ថ្នាក់​បណ្ឌិត

៦. មាន​សញ្ញាបត្រ​ចាប់​ពី​ថ្នាក់​បរិញ្ញាបត្រ​ឡើង​ទៅ​សម្រាប់​ថ្នាក់​ស្រាវជ្រាវ​រយៈពេល​ខ្លី

៧. មាន​បទ​ពិសោធន៍​ការងារ​ទាក់ទង​កិច្ចការ ASEAN ឬ China-ASEAN យ៉ាង​តិច​ ០១ឆ្នាំ

៨. មាន​សុខភាព​បរិបូរណ៍​ទាំង​កាយ​សម្បទា និង​សតិ​បញ្ញា

៩. ពុំ​មែន​ជា​និស្សិត​អាហារូបករណ៍​រដ្ឋាភិបាល​ចិន​ក្នុងពេល​ថ្មីៗ

II. ការ​ដាក់​ពាក្យ​សុំ​អាហារូបករណ៍

បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​ចំពោះ​កម្មវិធី អាហារូបករណ៍​ខាង​លើ​នេះ ត្រូវ​ចូលរួម​ដាក់​ពាក្យ​តាម​ ដំណាក់​កាល​ដូច​ខាង​ក្រោម

  • ២. ផ្ញើ​ពាក្យ​សុំ​អាហារូបករណ៍​ និង​ឯកសារ​ផ្សេងៗ​ ដែល​បាន​បំពេញ​តាម​ Online ជា​ Hardcopy មក​ការិយាល័យ​អាហារូបករណ៍​ និង​កម្មសិក្សា​ នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌​ និង​អាហារូបករណ៍ អគារ​លេខ ៨០ មហាវិថី​ព្រះ​នរោត្តម​ (ស្ថិត​ក្នុង​ទីស្ដីការ​ក្រសួង​អប់រំ យុវជន​ និង​កីឡា) ឲ្យ​បាន​មុន​ថ្ងៃ​ទី ១០ ខែ​មិថុនា ឆ្នាំ ២០១៩ ដើម្បី​ក្រសួង​ចាត់ការបន្ដ។

សម្រាប់​ព័ត៌មាន​​អំពី Guidebook មុខវិជ្ជា​សិក្សា​ និង​ឈ្មោះ​សាកលវិទ្យាល័យ​ បេក្ខជន​អាច​ចូល​ទៅ​កាន់​គេហទំព័រ៖ http://www.campuschina.org/content/details3_380276.html ដើម្បី​ស្វែងយល់​បន្ថែម។​

ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាមរយៈ​លេខ​ទូរសព្ទ​លេខ ០២៣ ៧២ ៤៨ ៧៤

សូមអានសេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួង​អប់រំ​ទាំងស្រុង​ខាង​ក្រោម​នេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី