តើ​ជា​ស្នាដៃ​របស់​អ្នក​គាំទ្រ Liverpool ឬ? ប្រាសាទ​រយ​ឆ្នាំ​របស់​ Everton ត្រូវ​បាន​បំពាន

  • 2019-06-04 07:15:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទ​ដែល​ជា​រូប​តំណាង​ឡូហ្គោ​របស់​ក្លឹប Everton ត្រូវ​បាន​បំពាន បន្ទាប់​ពី Liverpool សាង​ប្រវត្តិសាស្ត្រ​ឈ្នះ Champions League សាជាថ្មី។

ក្រោយ​ពី​ក្រុម​លោក Jurgen Klopp យក​ឈ្នះ Spurs លើក​ពាន​លំដាប់​កំពូល​របស់​អឺរ៉ុប​ជា​លើក​ទី​៦ មាន​ការ​អបអរ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ពាក់​កណ្ដាល​ទីក្រុង Liverpool។ ប៉ុន្តែ​ក្រុម​អ្នក​គាំទ្រ​​របស់​ក្លឹប Everton ស្រឡាំងកាំង​មែនទែន​កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​ពួក​គេ​បាន​ឃើញ​ប្រាសាទ Everton Lock-Up ដែល​មាន​អាយុ​កាល​២៣២​ឆ្នាំ​ត្រូវ​បាន​បំពាន​មាន​ការ​គូរ​លេខ​៦ តំណាង​ឲ្យ​ការ​ឈ្នះ​របស់​ហង្សក្រហម។

អ្នក​គាំទ្រ​របស់ Everton បាន​បង្ហាញ​អារម្មណ៍​លើ​បណ្ដាញ​សង្គម​​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ខូចខាត​​ប្រាសាទ​មួយ​នេះ។ អ្នក​គាំទ្រ​របស់ Everton ម្នាក់​​បញ្ចេញ​មតិ​មិន​សប្បាយ​ចិត្ត​លើ​អ្នក​គាំទ្រ Liverpool ថា​៖ "ពួក​គេ​អបអរ​​ចំពោះ​ជ័យជម្នះ​​ដ៏​ធំ​របស់​ពួក​គេ ហើយ​ពួក​គេ​មាន​គិត​ពី​យើង​ទេ? ចំណែក​ម្នាក់​ទៀតថា៖ "ភ្ញាក់ផ្អើល​និង​អាម៉ាស់​ណាស់...​គិត​ថា​អា​មនុស្ស​ឆ្កួត​ដែល​ធ្វើ​បែប​នេះ គួរតែ​យក​ទៅ​ពេទ្យ"។

បញ្ជាក់​ថា​ ក្លឹប Everton និង Liverpool ស្ថិត​នៅ​ទីក្រុង​តែ​មួយ ហើយ​ប្រាសាទ Everton Lock-Up មាន​ចម្ងាយ​មិន​ឆ្ងាយ​ពី​​កីឡដ្ឋាន Goodison Park និង Anfield ឡើយ៕ ​​​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម