កម្ពុជា​ត្រៀម​រៀប​ចំ​ ការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដពិភពលោកសម្រាប់ជុំប្រកួតនៅកម្ពុជាឆ្នាំ ២០១៩

  • 2019-06-04 07:52:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដពិភពលោកសម្រាប់ជុំប្រកួតនៅកម្ពុជាឆ្នាំ ២០១៩ នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០១៩ ខាង​មុខ​នេះ ដោយមានការចូលរួម ពីសំណាក់យុវជនឆ្នើមរបស់កម្ពុជាដើម្បីធ្វើការប្រកួតដណ្ដើមយកពានរង្វាន់ និងឱកាសធ្វើជាតំណាងប្រទេសកម្ពុជាឡើងទៅប្រកួតនៅជុំអន្តរជាតិ នៅក្នុងប្រទេសហុងគ្រី នៅចុងឆ្នាំនេះ។

ការប្រកួតប្រជែងនេះ បែងចែកជាពីរវិញ្ញាសា

  • ទី១គឺការប្រកួតលើវិញ្ញសាទូទៅ តាមរយៈការប្រើរ៉ូបូត LEGO Mindstorm
  • ទី២គឺវិញ្ញាសាសេរី ដែលតម្រូវឱ្យបេក្ខជនប្រើគំនិតច្នៃប្រឌិត និងបង្កើតដំណោះស្រាយថ្មីសម្រាប់ការបង្កើតទីក្រុងប្រកបដោយនិរន្តរភាពនៅថ្ងៃអនាគត តាមរយៈការប្រើប្រាស់គ្រឿងរ៉ូបូត និងកម្មវិធីរ៉ូបូតគ្រប់ប្រភេទ។ បេក្ខជនកម្រិតកុមារ (១៣-១៥ឆ្នាំ) និងយុវជន (១៦-១៩ឆ្នាំ) គឺអាចចូលរួមប្រកួតនៅក្នុងវិញ្ញាសាទាំងពីរនេះបានដូចគ្នា។

បន្ទាប់ពីការត្រៀមរៀបចំ បង្កើតកម្មវិធីសាកល្បង និងធ្វើតេស្តអស់រយៈពេលជាច្រើនខែមក យើងខ្ញុំសូមគោរពអញ្ជើញសិស្សានុសិស្ស អ្នកគ្រូ ​លោកគ្រូ មាតាបិតា និងសាធារណជន មេត្តាចូលរួមលើកទឹកចិត្តបេក្ខជន នាឱកាសនេះ ​នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨:០០ តទៅ។

ក្រោមគម្រោង “រ៉ូបូតកម្ពុជា” និងរៀបចំដោយអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក នេះជាឆ្នាំទីពីរហើយដែលការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដពិភពលោកសម្រាប់ជុំប្រកួតនៅកម្ពុជាត្រូវបានរៀបចំឡើង។ យើងខ្ញុំសូមបន្តថ្លែងអំណរដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលចូលរួមទទួលស្គាល់ថា រ៉ូបូតគឺជាវិធីសាស្រ្តដ៏រីករាយមួយដើម្បីបណ្ដុះសា្មរតីយុវជនកម្ពុជា ឱ្យចូលចិត្តការសិក្សាមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

យើងខ្ញុំក៏សូមថ្លែងអំណរគុណផងដែរដល់ដៃគូសហការឧបត្ថម្ភដែលមានដូចជា iOne UBTECH និង BRIGHT ដែលបានចូលរួមលើកកម្ពស់ការអប់រំរ៉ូបូត និងរួមចំណែកកសាងអនាគតប្រទេសកម្ពុជាប្រកបដោយភាពត្រចះត្រចង់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ អង្គការពិព័រណ៌វិទ្យាសាស្រ្តកម្ពុជា តាមរយៈ

  • Email: wro@stemcambodia.ngo
  • Phone: 023 72 72 62
  • Website : http://www.stemcambodia.ngo/world-robot-olympiad/ ៕

 

អត្ថបទ៖ Sponsor

អត្ថបទពេញនិយម