គ្រូ​ហូឡង់​ថា​​បំភ្លេច​​ Messi ទៅ​ព្រោះ​ Van Dijk សម​ឈ្នះ​ Ballon d'Or

  • 2019-06-04 08:13:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Virgil van Dijk សក្ដិសម​ឈ្នះ​ពាន​ Ballon d'Or ជាង​ Lionel Messi សម្រាប់​ឆ្នាំ​២០១៩​។​ នេះ​បើ​តាម​សម្ដី​លោក​ Ronald Koeman គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ហូឡង់។​

ការ​និយាយ​បែប​នេះ​របស់​បុរស​វ័យ​៥៦​ឆ្នាំ​ធ្វើ​ឡើង​បន្ទាប់​ពី​ Van Dijk ជួយ​ Liverpool ឈរ​លេខ​២​នៅ​ Premier League និង​លើក​ពាន​ Champions League លើក​ទី​៦​កាល​ពី​ពេល​ថ្មី​ក្រោយ​យក​ឈ្នះ​ Tottenham Hotspur ដោយ​លទ្ធផល​ ២​ទល់​នឹង​០​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។​​​

Lionel Messi និង​ Ronaldo បាន​បណ្ដាក់​គ្នា​ឈ្នះ​ពាន​ Ballon d'Or នៅ​១០​ឆ្នាំ​ចុង​ក្រោយ​ប៉ុន្តែ​ឆ្នាំ​មុន​បាន​រហូត​ទៅ​លើ​ដៃ​ Luka Modric ដែល​ជួយ​ក្រូអាត​បាន​លេខ​២​ World Cup។ យ៉ាង​ណា​នៅ​ឆ្នាំ​២០១៩​នេះ​ Koeman គិត​ថា​រវាង​កំពូល​កីឡាករ​ទាំង​ពីរ​គ្មាន​នរណា​សម​ឈ្នះ​ Ballon d'Or នោះ​ទេ​ ហើយ​អ្នក​ឈ្នះ​គួរ​តែ​ជា​ Van Dijk របស់​ Liverpool៕

ប្រភព៖ Liverpool Echo   ប្រែសម្រួល៖ រ័ត្ន

អត្ថបទពេញនិយម