នេះ​ហើយ​ជា​គ្រាប់​​ល្អ​បំផុត​ប្រចាំ​រដូវ​​កាល​​នៅ Champions League

  • 2019-06-04 08:24:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់​បាល់​ Volley របស់ Cristiano Ronaldo ទល់​នឹង​ក្រុម Manchester United ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ Champions League ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ឈ្នះ​ជា​គ្រាប់​បាល់​ល្អ​បំផុត។

កំពូល​គ្រាប់​បាល់​ទាំង​១០​ត្រូវ​បាន​គេ​ចងក្រង​ដោយ​​អ្នក​សង្កេតការណ៍​បច្ចេកទេស ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី Liverpool លើក​ពាន​នៅ​ទីក្រុង Madrid។ ក្រុម​អ្នក​សង្កេតការណ៍​បច្ចេកទេស​មាន​ដូច​ជា អតីត​អ្នកចាត់ការ Manchester United លោកDavid Moyes, គ្រូ​ជម្រើស​ជាតិ​អង់គ្លេស​បច្ចុប្បន្ន Gareth Southgate, គ្រូ​ជម្រើស​ជាតិ​បែលហ្ស៊ិក​ Roberto Martinez និងRaul Gonzalez។

បន្ទាប់​ពី​វិនិច្ឆ័យ​រួចមក គ្រាប់​បាល់ Volley របស់ Ronaldo បាន​យក​ឈ្នះ​គ្រាប់​បាល់ Free-Kick របស់ Lionel Messi ទល់​នឹង Liverpool និង​គ្រាប់​របស់ Sadio Mane ជាមួយ Bayern Munich។ នេះ​គឺ​ជា​ការ​២​ឆ្នាំ​ជាប់​គ្នា​របស់ Ronaldo ដោយ​ឆ្នាំ​មុន​គ្រាប់​បាល់​ Bicycle របស់​គេ​ទល់​នឹង Juventus ជាប់​ជា​គ្រាប់​បាល់​ល្អ​ប្រចាំ​ព្រឹត្តិការណ៍៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម