Lopetegui ត្រូវ​បាន​ក្លឹប​ Sevilla តែងតាំង​ធ្វើ​ជា​គ្រូ​បង្វឹក​ហើយ

  • 2019-06-04 11:07:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​អម្បាញ់មិញ​នេះ ក្លឹប​ Sevilla បាន​តែងតាំង​អតីត​គ្រូ​បង្វឹក​ក្លឹប​ Real Madrid លោក Julen Lopetegui មក​ដឹកនាំ​ក្លឹប​ ក្នុង​កុងត្រា​រយៈពេល ៣​ឆ្នាំ​។

ការ​តែងតាំង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្លឹប​អេស្ប៉ាញ​មួយ​នេះ បាន​បញ្ចប់​ការងារ​របស់​គ្រូ​បង្វឹក​ Pablo Machin កាល​ពី​ខែ​មីនា កន្លង​ទៅ ក្រោយ​ពេល​ធ្លាក់​ចេញ​ពី​ UEFA Europa League ត្រឹម​វគ្គ ១៦​ក្រុម​ចុង​ក្រោយ។

គួរ​រម្លឹក​ផង​ដែរ​ថា លោក Julen Lopetegui បាន​បាត់មុខ​ពី​ពិភព​បាល់ទាត់​តាំង​ពី​ខែ​តុលា ឆ្នាំ២០១៨ ដែល​ជា​ពេល​ក្លឹប​ Real Madrid បញ្ចប់​ការងារ​របស់​លោក។

កាល​នៅ​ក្លឹប​អធិរាជ​ស លោក​ដឹកនាំ​បាន ១៤​ប្រកួត ដោយ​ឈ្នះ​ ៦​ប្រកួត ចាញ់ ៦​ប្រកួត និង​ស្មើ​ ២​ប្រកួត៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី