លេចរឿង Beckham ផ្ដល់កុងត្រា៤ឆ្នាំចង់នាំ Suarez ទៅលេងនៅក្លឹប Inter Miami
- 2019-06-05 02:18:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចរឿង Beckham ផ្ដល់កុងត្រា៤ឆ្នាំចង់នាំ Suarez ទៅលេងនៅក្លឹប Inter Miami
ចន្លោះមិនឃើញ
David Beckham ត្រូវបានគេរាយការណ៍ថាបានផ្ដល់កុងត្រារយៈពេល៤ឆ្នាំដល់ខ្សែប្រយុទ្ធរបស់ Barcelona គឺ Luis Suarez ដើម្បីទៅលេងនៅក្លឹបថ្មីរបស់លោក Inter Miami នៅ MLS។
អតីតកីឡាករ LA Galaxy លោក Beckham គឺជាម្ចាស់ក្លឹប Inter Miami ហើយនឹងត្រូវដឹកនាំក្រុមមួយនេះនៅ MLS រដូវដំបូងនៅឆ្នាំក្រោយ។ Beckham ចង់ផ្ដល់ Suarez នូវកុងត្រា៤ឆ្នាំក្នុងក្លឹប Miami ហើយឲ្យគេធ្វើជាប្រធានក្រុមដឹកនាំក្រុម។
តែបើតាមប្រភព BeSoccer ឲ្យដឹងថា កីឡាករសញ្ជាតិអ៊ុយរុយហ្គាយបានបដិសេធសំណើនេះ ដោយគេចង់បន្តលេងនៅ La Liga ជាមួយ Barcelona និងលេងនៅ Champions League។ ខ្សែបម្រើជើងចាស់ Daniele De Rossi ដែលទើបចាកចេញពី Roma ក្រោយចំណាយពេល១៨ឆ្នាំ ក៏ត្រូវបានទាក់ទងឲ្យទៅលេងនៅក្លឹប Miamiដែរ៕