​Chivas ​ចាប់​ឆ្នោត​យក​អ្នក​​មាន​សំណាង​ទៅ​ជួប​កីឡាករ​ Man Utd ​នៅ​សិង្ហបុរី​

  • 2019-06-05 08:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ស្រា​​ Chivas នឹង​ចាប់​ឆ្នោត​ផ្ដល់​សំណាង​ដល់​អតិថិជន​របស់​ខ្លួន​ចំនួន​២​នាក់​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ការ​ប្រកួត​ដ៏​អស្ចារ្យ​របស់​ក្លឹប​បាល់ទាត់​ Manchester United ​ដោយ​ផ្ទាល់​នៅ​ប្រទេស​សិង្ហបុរី។ ​ ក្នុង​ដំណើរ​ប្រកួត​ទេសចរណ៍​នៅ​អាស៊ី​ ក្រុម​រហស្សនាម​បិសាច​ក្រហម​នឹង​ប៉ះ​ជាមួយ​ Inter Milan នៅ​កីឡដ្ឋាន​ជាតិ​សិង្ហបុរី​នៅ​ថ្ងៃ​ទី​២០​ ខែ​កក្កដា ខាង​មុខ​នេះ។​

Chivas ដែល​ជា​អ្នក​ឧបត្ថម្ភ​ធំ​មួយ​របស់​ Manchester United បាន​ផ្ដល់​សំណាង​ដល់​អតិថិជន​នៅ​កម្ពុជា​មាន​ឱកាស​ ​ទៅ​ទស្សនា​ការ​ប្រកួត​ដោយ​ផ្ទាល់​នៅ​សិង្ហបុរី​ជាមួយ​នឹង​ការ​រ៉ាប់រង​លើ​ការ​ចំណាយ​ផ្សេង​ៗ​ដូចជា​សំបុត្រ​យន្តហោះ​ ការ​ស្នាក់នៅ​ ក៏​ដូចជា​សំបុត្រ​ចូលរួម​ទស្សនា​ការ​ប្រកួត​ដោយ​ផ្ទាល់​ផង​ដែរ។ ​ ជា​ពិសេស​ទៀត​នោះ អតិថិជន​មាន​សំណាង​​​បាន​ជួប​ផ្ទាល់​ជាមួយ​ កីឡាករល្បី​ៗ​របស់​ Man Utd នៅ​សិង្ហបុរី​ ដែល​ជា​ឱកាស​កម្រ​មាន​​​បំផុត​។ នេះ​​ជា​​ក្តី​​ស្រមៃ​​​របស់​​អ្នក​គាំទ្រ​ដែល​​ចង់​បាន​បំផុត។

ដើម្បី​​ឈ្នះ​សំបុត្រ​ដ៏​អស្ចារ្យ​មិន​ធ្លាប់​មាន​​នេះ​​ អ្នក​គ្រាន់​តែ​ជាវ​ស្រា​ Chivas​ ១២​ឆ្នាំ​ ឬ Chivas​ ១៨​ឆ្នាំ មិន​ថា​ចំណុះ​ 70cL ឬ100cL អ្នក​នឹង​ទទួល​បាន​បណ្ណ័​ផ្សង​សំណាង​​ភ្លាមៗ។ ចូរ​បំពេញ​ឈ្មោះ​ រួច​ដាក់​ចូល​ធុង​ឆ្នោត​របស់​យើង​ខ្ញុំ។ សន្លឹក​ឆ្នោត​មាន​នៅ​តាម​ផ្សារ​ទំនើប​ជា​ដៃគូ​​ដូច​ជា​ ផ្សារ​ទំនើប​ឡាក់គី​ ផ្សារ​ទំនើប​អ៊ីអន ​ផ្សារ​ទំនើប​ម៉ាក្រូ​ និង​បណ្តា​ភោជនីយដ្ឋាន​ដែល​ជា​ដៃគូ​​របស់​ស្រា​ Chivas ចាប់​ពី​ថ្ងៃ​នេះ​ រហូត​ដល់​ថ្ងៃ​ទី​៤​ ខែ​កក្កដា​ ឆ្នាំ​២០១៩

ការ​ចាប់​ឆ្នោតលើក​ទី១ ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ ទី​៧​ ខែ​មិថុនា សប្ដាហ៍​​នេះ​ នៅ​ក្លឹប​ DOS Phnom Penh ក្បែរ​​ទីក្រុង​កោះ​ពេជ្រ​។ កម្មវិធី​ចាប់​ឆ្នោត​​​ចាប់​ផ្ដើម​ពី​ម៉ោង​៩​យប់​តទៅ ​ដោយ​មាន​ការ​ចូលរួម​ពី​តារា​ចម្រៀង​ល្បី​​របស់​កម្ពុជា​គឺ​លោក​ ព្រាប​ សុវត្ថិ​ និង​ DJ ល្បីឈ្មោះ Cathrin មក​ពី​ប្រទេស​ថៃ។

សូម​កុំ​ភ្លេច​ បើ​ស្រវឹង​ សូម​កុំ​បើកបរ​​៕

ចូល​ទៅ​កាន់​ផេក​ដើម្បី​ព័ត៌មាន​បន្ថែម​ទៀតChivas Cambodia

អត្ថបទ​ពាក់​ព័ន្ធ

អត្ថបទ៖ រ័ត្ន

អត្ថបទថ្មី