យុវជន​វ័យ ១៩ ឆ្នាំ​ទទួល​បាន​ ៥០០ ដុល្លារ ​ក្រោយ​រាវ​ឃើញ​កំហុស​មួយ​លើ WhatsApp

  • 2019-06-06 01:29:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Facebook បាន​ផ្តល់​ជូន​ប្រាក់​រង្វាន់​ ៥០០ ដុល្លារ​សម្រាប់​និស្សិត​វ័យ ១៩ ឆ្នាំ​មក​ពី​រដ្ឋ Kerala ប្រទេស​ឥណ្ឌា បន្ទាប់​ពី​រូប​គេ​ស្រាវជ្រាវ​រក​ឃើញ​នូវ​កំហុស​ឆ្គង​លើ​កម្មវិធី​ផ្ញើសារ WhatsApp។

យុវជន​ឈ្មោះ KS Ananthakrishna ជា​និស្សិត​ B.Tech នៅ​មហាវិទ្យាល័យ​ផ្នែក​វិស្វកម្ម​ Pathanamthitta Mount Zion ​បាន​រក​ឃើញ​កំហុស​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​​ដទៃ​អាច​ចូល​លុប​ឯកសារ​ទាំង​ស្រុង​នៅ​លើ WhatsApp ​ដោយ​ពុំ​មាន​ការ​ដឹងលឺ​ពី​អ្នក​ប្រើប្រាស់។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​កាសែត​ Mathrubhumi មាន​មូលដ្ឋាន​នៅ​រដ្ឋ Kerala បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ។

យុវជន​រូប​នេះ​បាន​រក​ឃើញ​កំហុស​ឆ្គង (Bug) តាំង​ពី​ ២ ខែ​មុន​មក​ម្ល៉េះ ហើយ​បាន​រាយការណ៍​ទៅ​កាន់​ Facebook ដោយ​ផ្ទាល់ រហូត​ដល់​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បាន​ត្រួតពិនិត្យ​និង​ជួសជុល​ចន្លោះ​ប្រហោង​នោះ​ដោយ​ជោគជ័យ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Khaleejtimes   ប្រែ​សម្រួល៖ កៅ រក្សា