ប្រធានាធិបតី​បារាំង​បរិយាយ​ថា​ Pogba ជា​កីឡាករ​អត់ធ្មត់​ជាង​គេ​ក្នុង​ក្រុម

  • 2019-06-05 12:06:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង​លោក Emmanuel Macron យល់ឃើញ​ថា​ខ្សែ​បម្រើ​ក្លឹប​ Manchester United កីឡាករ​ Paul Pogba ជា​កីឡាករ​ដែល​មាន​ភាព​អត់ធ្មត់​ជាង​គេ​ក្នុង​ក្រុម​។

ថ្លែង​ក្នុង​ពិធី​បំពាក់​មេដាយ​នា​វិមាន Champ Elysees លោក​ Macron បាន​និយាយ​ថា​៖ " គ្មាន​ភាព​សង្ស័យ​ទេ Pogba ជា​កីឡាករ​អត់ធ្មត់​ជាង​គេ​នៅ​ក្នុង​ក្រុម​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​បំពាក់​មេដាយ​កិត្តិយស​នេះ​បាន​បំពាក់​ទៅ​ដល់​ក្រុម​កីឡាករ និង​គ្រូ​បង្វឹក​នៃ​ក្រុម​ជម្រើស​ជាតិ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​បារាំង​ឈ្នះ​ពាន FIFA World Cup នា​ឆ្នាំ ២០១៨ ដែល​ធ្វើ​នៅ​ទឹកដី​ប្រទេស​រុស្ស៊ី។

ក្នុង​គ្រា​​នោះ​ដែរ ក្រុម​ជម្រើស​ជាតិ​បារាំង​បាន​យក​ឈ្នះ​ ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​លទ្ធផល​ ៤ទល់​នឹង​ ២៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហ៊ីម រស្មី