Eriksen បញ្ជាក់ច្បាស់ៗថា ខ្លួនចែកផ្លូវគ្នាជាមួយ Spurs ហើយ
- 2019-06-05 12:53:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Eriksen បញ្ជាក់ច្បាស់ៗថា ខ្លួនចែកផ្លូវគ្នាជាមួយ Spurs ហើយ
ចន្លោះមិនឃើញ
ខ្សែបម្រើដាណឺម៉ាកកីឡាករ Christian Eriksen បាននិយាយប្រាប់សារព័ត៌មានដាណឺម៉ាក កាលពីពេលថ្មីៗនេះថា ខ្លួនចង់ស្វែងរកការប្រកួតប្រជែងថ្មីជាមួយក្លឹបផ្សេងទៀត នៅក្នុងរដូវក្ដៅនេះ ខណៈកុងត្រាជាមួយក្លឹបអង់គ្លេស Tottenham Hotspur អស់សុពលភាពនៅឆ្នាំ២០២០។
Eriksen បានលើកឡើងថា៖ " ខ្ញុំមានអារម្មណ៍ថា ខ្ញុំស្ថិតនៅទីតាំងមួយនៃអាជីពរបស់ខ្ញុំ ដែលខ្ញុំអាចស្វែងរកអ្វីដែលថ្មី " ។
កីឡាកររូបនេះបានបន្តថា៖ " ខ្ញុំមានការគោរពយ៉ាងជ្រាលជ្រៅចំពោះអ្វីគ្រប់យ៉ាង ដែលកើតឡើងជាមួយក្លឹប Tottenham '' ។
យ៉ាងណាមិញ Eriksen មិនទាន់បញ្ជាក់ពិតប្រាកដថា ខ្លួននឹងត្រូវទៅក្លឹបណាឲ្យប្រាកដទេ តែបើតាមពាក្យចចាមអារ៉ាមមួយចំនួនបានឲ្យដឹងថា Real Madrid ត្រៀមចំណាយ ១៦៥លានដុល្លារចំពោះកីឡាកររូបនេះ។
ខ្សែបម្រើដាណឺម៉ាកវ័យ ២៧ឆ្នាំរូបនេះ បានចូលលេងឲ្យ Tottenham Hotspur កាលពីឆ្នាំ២០១៣ ដោយផ្ទេរចេញពី Ajax។ ចាប់តាំងពីពេលនោះមក គេលេងបាន ២៧៦ប្រកួត និងរកបាន ៦៦គ្រាប់៕