ជួប​ផ្លូវ​ការ​លើក​ទី​១​ កម្ពុជា​ ឈ្នះ​ប៉ាគីស្ថាន​ ១-០ ចុះ​ល្ងាច​នេះ?

  • 2019-06-06 01:52:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ក្រឡេក​មើល​ប្រវត្តិ​ កម្ពុជា​និង​ប៉ាគីស្ថាន​កម្រ​បាន​ជួប​គ្នា​ណាស់​ក្នុង​ការ​ប្រកួត​ផ្លូវ​ការ។ ការ​ប្រកួត​ផ្លូវ​ការ​លើក​ទី​១​តាំង​ពី​ឆ្នាំ​១៩៦៧​ កម្ពុជា​បាន​យក​ឈ្នះ​ប៉ាគីស្ថាន​តែ​ ១-០ ប៉ុណ្ណោះ ​​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ AFC Asian Cup Qualification។

គ្រូ​កម្ពុជា និង​ប៉ាគីស្ថាន

ល្ងាច​នេះ​​គឺ​ជា​ការ​ប្រកួត​ផ្លូវ​ការ​លើក​ទី​២​​ក្នុង​យុទ្ធនាការណ៍​ជម្រុះ​ FIFA World Cup 2022 និង​ Asian Cup 2023 ជើង​ទី​១ ជុំ​ទី​១​ប្រចាំ​តំបន់​អាស៊ី។ ថា​តើ​ក្រុម​ណា​មាន​ប្រៀប​ក្នុង​ជើង​ទី​១​នេះ?

លោក​ Felix គ្រូ​កម្ពុជា​បាន​និយាយ​អំពី​ការ​ប្រកួត​នេះ​ថា លោក​ជឿ​ជាក់​ និង​មាន​ទំនុក​ចិត្ត​លើ​ក្រុម​របស់​លោក​ដែល​នឹង​ធ្វើ​បាន​ល្អ។ ពួក​គេ​ពោរពេញ​ដោយ​ឆន្ទៈ​ និង​​លេង​ដើម្បី​ជាតិ។

ចំណែក​លោក​ Jose Antonio Nogueira គ្រូ​ប៉ាគីស្ថាន​បាន​និយាយ​ថា​​ ក្រុម​របស់​លោក​ប្រមូល​ផ្តុំ​ហ្វឹកហាត់​បាន​ល្អ​ និង​រយៈ​ពេល​គ្រប់​គ្រាន់។ ក្រុម​របស់​លោក​មិន​អាច​មើល​ស្រាល​ក្រុម​កម្ពុជា​ដែល​មាន​កាយ​សម្បទា​តូច​ជាង​ឡើយ​ ប៉ុន្តែ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​។ អ្វី​ដែល​សំខាន់​ក្រុម​របស់​លោក​មាន​បច្ចេកទេស​ ភាព​វ័យ​ឆ្លាត​​ បច្ចេកទេស​​ល្អ។

ការ​ប្រកួត​នឹង​ធ្វើ​នៅ​វេលា​ម៉ោង​ ៦:៣០​នាទី​ល្ងាច​ នៅ​ពហុកីឡដ្ឋាន​ជាតិ​ ដែល​ផ្សាយ​ផ្ទាល់​ដោយ​ទូរស្សន៍​ BTV៕

អត្ថបទ៖ ជាន ចាន់រ៉ា