Buffon​ នឹង​ចាកចេញ​ពី Paris St-Germain ពេល​ដាច់​ខែ​នេះ

  • 2019-06-06 02:17:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹបParis St-Germain បាន​ប្រកាស​ថា អ្នក​ចាំ​ទី​ជើង​ចាស់ Gianluigi Buffon នឹង​ចាកចេញ​ពី​ក្លឹប​ក្នុង​រដូវ​ក្ដៅ​នេះ។

កីឡាករ​វ័យ​៤១​ឆ្នាំ​ចូលរួម​​ជាមួយ​ក្លឹប​ជើង​ឯក​បារាំង​មួយ​នេះ​ដោយ​គ្មាន​តម្លៃ​ខ្លួន​​​កាល​ពី​ឆ្នាំ​មុន​ កុងត្រា​រយៈពេល​មួយ​ឆ្នាំ។ បន្ទាប់​ពី​ចំណាយ​ពេល​១​រដូវកាល​នៅ​បារាំង កុងត្រា​របស់​គេ​នឹង​អស់​នៅ​ថ្ងៃ​ទី ៣០ ខែ មិថុនា​ខាង​មុខ​​នេះ។ ក្លឹប PSS បាន​សរសេរ​សារ​លា​ទៅ​កាន់ Buffon ឲ្យ​ជួប​សំណាង​ល្អ​នៅ​ថ្ងៃ​អនាគត។

​Buffon បង្ហាញ​ខ្លួន​បាន​២៥​ប្រកួត​​ឲ្យ PSG គិត​គ្រប់​កម្មវិធី​ក្នុង​រដូវ​កាល​២០១៨-១៩ របូត​គ្រាប់​បាល់​២៥​គ្រាប់ និង​បិទ​មិន​ឲ្យ​គេ​ទាត់​ចូល​ទី​៩​ប្រកួត ជួយ​ក្លឹប​ឈ្នះ​ពាន Ligue 1។ មុន​ចាកចេញ​​បុរស​ដែល​ធ្លាប់​ឈ្នះ​ពាន Serie A ៩​ដង​ក៏​បាន​ផ្ញើ​សារ​ទៅ​កាន់​អ្នក​គាំទ្រ​ថា៖ "ខ្ញុំ​សប្បាយ​ចិត្ត​​ដែល​ទទួល​បាន​បទពិសោធន៍​មួយ​នេះ ដែល​ជួយ​ឲ្យ​ខ្ញុំ​រីកចម្រើន។ ថ្ងៃ​នេះ​ដំណើរ​ផ្សងព្រេង​របស់​ខ្ញុំ​ចេញ​ពី​ប្រទេស​អ៊ីតាលី​បាន​បញ្ចប់​ហើយ"។

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ