តុលាការ​កាត់​ទោស​បុរសម្នាក់ជាប់គុក​១២០​ឆ្នាំពី​បទ​រំលោភ និងបៀតបៀន​ផ្លូវ​ភេទកុមារ​

  • 2019-06-06 04:31:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​វ័យ​២៩​ឆ្នាំ​ម្នាក់​ត្រូវតុលាការ​តំបន់​នៅ​សហរដ្ឋអាម៉េរិក​កាត់ទោស​ឲ្យជាប់​ពន្ធនាគារ​ចំនួន​១២០​ឆ្នាំ​ពី​បទ រំលោភ​​ និង​បៀត​បៀន​ផ្លូវ​ភេទ​លើ​កុមារ​។ បុរសខាង​លើ​ត្រូវ​បាន​ប៉ូលិស​រាយការណ៍ថា​បាន​រំលោភ​កុមារ​ម្នាក់​តាំងពី​កុមារ​នោះនៅជា​ទារក​នៅឡើយ​ ហើយ​ការ​រំលោពនេះ​ធ្វើ​ឡើង​រហូត​ដល់​កុមារមាន​អាយុ​ប្រាំមួយ​ឆ្នាំ​ពេល​ដែល​ប៉ូលិស​ជួយ​សង្គ្រោះ​បាន​។

ប៉ូលិស​បាន​ចាប់​ខ្លួន​លោក​Steven Douglas Crook  ​​កាលពី​ឆ្នាំ​២០១៨ ក្រោយ​ពីមាន​សេចក្ដី​រាយ​ការណ៍ថា​បាន​រំលោភ​ និង​បៀត​បៀន​​ផ្លូវ​ភេទ​លើ​កុមារ​ខាង​លើ។

លោក​ត្រូវ​បាន​តុលាការ​រកឃើញ​ថា​មាន​ទោស ហើយ​បានដឹង​ថា​បុរសរូបនេះ​រំលោភកុមារ​ខាង​លើតាំងពី​នៅជា​ទារក រហូត​ដល់​អាយុ​ប្រាំ​មួយ​ឆ្នាំ​មិនតិជាង​១០០​ដងនោះទេ។ បុរស​រូបនេះ​បាន​ថត​ និង​Live ពី​សកម្មភាព​របស់​ខ្លួន​ពេល​រំលោភ​លើ​កុមារ​នៅ​លើ​បណ្ដាញ​សង្គមផង​ដែរ។

ប៉ូលិស​បាន​រកឃើញ​ថា​មាន​វីដេអូ​ទាក់ទង​នឹង​ការ​រំលោភ​កុមារ​នេះ ជា​ច្រើន​នៅ​ក្នុង​ឧបរណ៍​​ថតវីដេអូ​របស់​បុរស​ម្នាក់​នេះ ដែល​និយាយពី​ការ​រំលោភ​ផ្លូវ​ភេទ​លើ​កុមារ និង​វីដេអូ​ស៊ិច​របស់​កុមារ។

មិត្ត​ស្រី​របស់​បុរសនេះ ក៏​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ផង​ដែរ​ដោយ​ចោទពី​បទ​មិន​អើពើ​លើ​អនីតិជន និង​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បៀនបៀន​ផ្លូវ​ភេទ​លើ​កុមារ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ទូច សុខា